វិចារណកថា ក្រសួងបរិស្ថាន៖ ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ(អាំងតង់ស៊ីតេ)

2026/02/05 03:05:32 pm        249

ក្នុងការតាមដានអគ្គិភ័យតាមផ្កាយរណប ពាក្យថា «ចំណុចកម្តៅ» (Hotspots) ជារឿយៗអត្ថន័យរបស់វាត្រូវបានគេយល់ច្រឡំ។ ដើម្បីវិភាគទិន្នន័យឱ្យបានត្រឹមត្រូវ យើងត្រូវបែងចែកឱ្យដាច់រវាង "ចំនួនកន្លែងដែលឆេះ" និង "កម្រិតនៃភាពធ្ងន់ធ្ងរ"។ ក្នុងការវិភាគអគ្គិភ័យ និងការរាយការណ៍អំពីបរិស្ថាន ចំណុចកម្តៅ(Hotspots) តំណាងឱ្យ ចំនួនទីតាំងដែលត្រូវបានរកឃើញថាមានការឆេះ តែវាមិនមែនតំណាងឱ្យទំហំផ្ទៃដីដែលកំពុងឆេះ ឬកម្រិតនៃភាពខ្លាំងក្លា(អាំងតង់ស៊ីតេ)នៃចំហេះនោះឡើយ។

១. តើចំណុចកម្តៅ(Hotspots)ជាអ្វី?

ចំណុចកម្តៅ(Hotspots) កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ ក្នុងបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ ១ បញ្ជាក់ពីអត្ថិភាពនៃភ្លើងក្នុងផ្ទៃ ១ ភីកសែល (Pixel) នៃរូបភាពផ្កាយរណប។ នេះមានន័យថា ទិន្នន័យចំណុចកម្តៅគ្រាន់តែឆ្លុះបញ្ចាំងប្រាប់យើងថា "មានភ្លើងនៅទីតាំងនោះ" ប៉ុន្តែវាមិនអាចប្រាប់យើងថាភ្លើងនោះ "ធំ" ឬ "ខ្លាំង" ប៉ុណ្ណានោះទេ។

២. ហេតុអ្វីបានជាចំនួនចំណុចកម្តៅ មិនអាចវាស់ទំហំផ្ទៃដីឆេះបាន?

ដោយហេតុផលខាងលើនៅចំណុច១បានបង្ហាញថា ចំនួនចំណុចកម្តៅមិនអាចប្រើប្រាស់ដើម្បីវាស់វែងផ្ទៃដីដែលឆេះសរុបបានទេ។

ចំណុចតិច តែភ្លើងធំ៖ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ អាចបង្ហាញចំណុចកម្តៅ(Hotspots) ក្នុងចំនួនតិចតួច ប៉ុណ្ណោះ ប្រសិនបើមានផ្សែងក្រាស់ ឬពពកបាំង ដែលធ្វើឱ្យផ្កាយរណបមើលមិនឃើញសព្វជ្រុងជ្រោយ

ចំណុចច្រើន តែភ្លើងតូច៖ ភ្លើងតូចៗជាច្រើនដែលរាយប៉ាយពេញផ្ទៃដី ដូចជាការដុតឆ្ការព្រៃ ឬការដុតកាកសំណល់កសិកម្ម ជញ្រ្ជាំងស្រូវជាដើម អាចបង្កើតចំណុចកម្តៅ(Hotspots) ក្នុងចំនួនយ៉ាងច្រើន ទោះបីជាភ្លើងនីមួយៗមានទំហំតូចក៏ដោយ។

៣. ចំណុចកម្តៅ(Hotspots) មិនមែនជា "អាំងតង់ស៊ីតេ" (កម្រិតភាពខ្លាំងក្លា) នៃភ្លើង

ចំណុចកម្តៅ(Hotspots) ក៏មិនបង្ហាញពីកម្រិតនៃភាពខ្លាំងក្លានៃភ្លើង (Fire Intensity) ដែរ។ វាមិនវាស់វែងកម្ពស់អណ្តាតភ្លើង ទិន្នផលកម្តៅ ឬបរិមាណជីវម៉ាស (Biomass) ដែលត្រូវបានឆេះនោះទេ។ ចំណុចកម្តៅ(Hotspots) ពីរអាចមើលទៅដូចគ្នាទាំងស្រុងនៅក្នុងទិន្នន័យផ្កាយរណប ទោះបីជាចំណុចមួយតំណាងឱ្យភ្លើងឆេះលើផ្ទៃដីកម្រិតស្រាល និងចំណុចមួយទៀតតំណាងឱ្យភ្លើងដែលឆេះយ៉ាងខ្លាំងក្លាក៏ដោយ។ ដើម្បីវាយតម្លៃពីភាពខ្លាំងក្លានៃភ្លើង គេត្រូវការសូចនាករបន្ថែមដូចជា ថាមពលវិទ្យុសកម្មនៃភ្លើង (Fire Radiative Power) ទិន្នន័យនៃការបញ្ចេញផ្សែងពុល និងការសង្កេតផ្ទាល់នៅលើដី។

៤.សេចក្ដីសន្និដ្ឋាន

ចំណុចកម្តៅ(Hotspots) គួរតែត្រូវបានយល់ថា(Hotspots)ជាការរាប់ចំនួនទីតាំងដែលកំពុងមានការឆេះកើតមានឡើង មិនមែនជាការវាស់វែងទំហំ ឬកម្រិតនៃភាពខ្លាំងនៃភ្លើងឡើយ។ វាគឺជាសូចនករដ៏មានតម្លៃសម្រាប់ "ស្វែងរកទីតាំងភ្លើងដែលកំពុងឆេះ" ប៉ុន្តែវាមិនទាន់អាចវាស់ "ទំហំ ឬកម្រិតនៃការឆេះ" នៃអគ្គិភ័យនោះបានទេ។ ដើម្បីទទួលបានការទិន្នន័យនៃការឆេះអោយបានត្រឹមត្រូវ វាទាមទារអោយមានការវិភាគទិន្នន័យផ្សេងៗទៀតរួមគ្នាជាច្រើន។ ការបកស្រាយខុស នឹងនាំឱ្យមានការវាយតម្លៃខុសអំពីទំហំនៃមហន្តរាយធម្មជាតិដែលអាចកើតមានឡើង។ ការយល់ដឹងពីបច្ចេកទេសនេះ គឺចាំបាច់ណាស់សម្រាប់ការតាមដាន រាយការណ៍ និងឆ្លើយតបចំពោះគ្រោះអគ្គិភ័យឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        89
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        262
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm