ប្រមុខ UN៖ ការផុតកំណត់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក-រុស្ស៊ី ជាគ្រាដ៏គ្រោះថ្នាក់សម្រាប់អន្តរជាតិ

2026/02/05 06:02:53 pm        120

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ (៤ កុម្ភៈ) បានហៅការផុតសុពលភាពនៃសន្ធិសញ្ញានុយក្លេអ៊ែរ New START រវាងមហាអំណាចអាមេរិក និងរុស្ស៊ី ថាជាពេលវេលាដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរមួយសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានជំរុញឱ្យទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចរចាលើក្របខណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីមួយ ដោយមិនបង្អង់យូរ។

សន្ធិសញ្ញា New START ដែលគ្រោងផុតកំណត់បន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ នេះ គឺជាកិច្ចព្រមព្រៀងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីអាចដាក់ពង្រាយ ក៏ដូចជាការដាក់ពង្រាយមីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែកដែលមានមូលដ្ឋានលើដីគោកនិងនាវាមុជទឹក ដើម្បីបាញ់មីស៊ីលទាំងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Guterres បានថ្លែងថា៖ «ជាលើកដំបូងក្នុងពេលជាងកន្លះសតវត្សរ៍មកនេះ គ្រប់គ្នាប្រឈមមុខនឹងពិភពលោកដែលគ្មានដែនកំណត់ណាមួយលើឃ្លាំងអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក — ជារដ្ឋទាំងពីរដែលមានស្តុកអាវុធនុយក្លេអ៊ែរយ៉ាងច្រើនលើសលប់ទូទាំងពិភពលោក»។

ប្រមុខ UN រូបនេះបន្តថា ការរំលាយសមិទ្ធផលរាប់ទសវត្សរ៍នៃការគ្រប់គ្រងអាវុធ «កើតឡើងចំពេលដ៏អាក្រក់រួចទៅហើយ ពោលគឺ ហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺខ្ពស់បំផុតក្នុងពេលជាច្រើនទសវត្សរ៍»។ លោក Guterres បន្ថែមថា ឥឡូវនេះមានឱកាសមួយ «ដើម្បីកំណត់ឡើងវិញ និងបង្កើតរបបគ្រប់គ្រងអាវុធដ៏សមស្របសម្រាប់បរិបទដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស» ហើយក៏បានស្វាគមន៍ចំពោះការកោតសរសើរពីមេដឹកនាំទាំងរុស្ស៊ី និងអាមេរិក ចំពោះតម្រូវការក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅកាន់ពិភពលោកនៃការរីកសាយភាយនុយក្លេអ៊ែរដែលមិនអាចគ្រប់គ្រងបាន៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm