មួយរយៈក្រោយនេះ ពលករខ្មែរមកថៃ ត្រូវបានរកឃើញផ្ទុកអូមីក្រុង ប្រមាណ២០នាក់ក្នុងមួយថ្ងៃ

2022/03/16 10:02:49 pm        991

ឧត្ដរមានជ័យ៖ មួយរយៈពេលចុងក្រោយនេះ ដែលជិតដល់ពេលចូលឆ្នាំខ្មែរផងនោះ ពលករខ្មែររាប់រយនាក់ ក្នុងមួយថ្ងៃៗ បានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រមាណ២០នាក់ដែរ។ ការវិលត្រឡប់របស់ពលករខ្មែរនេះ គឺតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពី ម្សិលមិញពលករខ្មែរ ចំចួនជិត៣០០នាក់ បានវិលមកពីប្រទេសថៃ ដែលក្នុងចំនួននេះ ត្រូវបាន​រកឃើញ មានវិជ្ជមានកូវីដ-១៩ អូមីក្រុង ចំនួន២១នាក់ ខណៈកំពុងសម្រាកព្យាបាល ៣០០នាក់ និងធ្វើចត្តាឡីស័ក ៤០០នាក់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ខណៈពេលមានរំហូរពលករខ្មែរដូច្នេះ វិធានការសុខាភិបាល កាន់តែត្រូវបានរឹតបន្តឹង ពិសេសគឺការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការនាំ​ចូលមក ចម្លងក្នុងសហគមន៍បន្ថែមទៀត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារសុខាភិបាលជួរមុខ ​តែងតែពិនិត្យរកឃើញអ្នកវិជ្ជ មានកូវីដ-១៩ លើពលករមកពីថៃ ក្នុងរយៈពេលចុងក្រោយនេះ ហើយក្នុងចំណោមអ្នកទាំងអស់​នោះ អ្នកខ្លះបានចាក់វ៉ាក់សាំងរួច ឯខ្លះទៀត ក៏ពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ចំពោះអ្នកដែលពុំទាន់បានចាក់វ៉ាក់សាំង ក្រុមការងារ តម្រូវឲ្យស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក​ជា​បណ្តោះអាសន្នសិន ​ដើម្បី​តាម​ដាន​សុខភាព ទោះបីជាពួកគេពុំមានវិជ្ជមានកូវីដ-១៩ យ៉ាងណាក្តី។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ​បានបញ្ជាក់ថា ​ការវិលត្រលប់ពលករខ្មែរមកពីថៃ មានការកើនឡើង ច្រើនជារៀងរាល់​ថ្ងៃ​យ៉ាងដូច្នេះ ​គឺ​ដោយ​សារ​កត្តា​ភាគ​ច្រើនពួកគេពុំសូវមាន​ការងារធ្វើឲ្យ​បាន​ទៀងទាត់ ព្រមជាមួយនឹងពិធីបុណ្សចូលឆ្នាំខ្មែរ ​ក៏បានខិតជិតមកដល់ផង៕អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm