អាជ្ញាធរសុខាភិបាលហ្កាហ្សា៖ ការវាយប្រហារបានសម្លាប់មនុស្សច្រើននាក់ បន្ទាប់ពីអ៊ីស្រាអែលនិយាយថា មន្ត្រីរងរបួស

2026/02/05 06:44:00 pm        80

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈ បានសម្លាប់មនុស្សជាង២០នាក់ ដោយយោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបទៅនឹងមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរបស់ខ្លួនបានរងរបួសដោយការបាញ់កាំភ្លើងរបស់សត្រូវ។ ទោះបីជាបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកចូលដល់ដំណាក់កាលទីពីររបស់ខ្លួនកាលពីខែមុនក៏ដោយ អំពើហិង្សានៅតែបន្តនៅក្នុងតំបន់ហ្កាហ្សាដោយអ៊ីស្រាអែល និងក្រុមហាម៉ាសចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងនេះ។

ការបង្ហូរឈាមចុងក្រោយ បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកឡើងវិញច្រកឆ្លងកាត់រ៉ាហ្វា រវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីប ជាច្រកទ្វារតែមួយគត់ទៅកាន់ដែនដីប៉ាឡេស្ទីនដែលមិនឆ្លងកាត់ប្រទេសអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ដែលដំណើរការក្រោមអាជ្ញាធរក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ២០នាក់ត្រូវបានសម្លាប់ រួមមានទាំងកុមារបីនាក់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ហើយយ៉ាងហោចណាស់មនុស្ស ៣៨ នាក់ផ្សេងទៀតបានរងរបួស។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារបន្ទាប់ពី«ភេរវករបានបើកការបាញ់ប្រហារលើកងទ័ព» កាលពីថ្ងៃពុធ ដែលបានធ្វើឱ្យមន្ត្រីម្នាក់រងរបួសធ្ងន់។

សហព័ន្ធសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ បាននិយាយថា ខ្លួនមាន «កំហឹង» ចំពោះការសម្លាប់គ្រូពេទ្យសង្គ្រោះបន្ទាន់ដែលកំពុងបំពេញកាតព្វកិច្ច ក្នុងការទម្លាក់គ្រាប់បែកនៅតំបន់ Al-Mawasi ភាគខាងត្បូង។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm