រុស្ស៊ីអះអាងថា ដណ្ដើមបានទីតាំងឈរជើងមួយចំនួនទៀតរបស់អ៊ុយក្រែន ស្របពេលកិច្ចចរចាសន្តិភាព

2026/02/05 07:21:55 pm        100

រុស្ស៊ី បានអះអាងកាលពីថ្ងៃពុធ (៤ កុម្ភៈ) ថា កងកម្លាំងរបស់ខ្លួនបានដណ្ដើមការគ្រប់គ្រងលើទីតាំងឈរជើងពីរកន្លែង ដែលមួយជាភូមិ Stepanivka ក្នុងតំបន់ Donetsk និងមួយទៀតគឺភូមិ Staroukrainka ក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន ស្របពេលកិច្ចចរចាសន្តិភាពកំពុងបន្តនៅទីក្រុងអាប៊ូដាប៊ី។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពនៃក្រុមកងទ័ព Yuzhnoy បានដណ្តើមយកភូមិ Stepanivka «ជាលទ្ធផលនៃប្រតិបត្តិការយ៉ាងសកម្ម» ខណៈកងកម្លាំងមកពីក្រុមកងទ័ព Vostok បានរុលទៅមុខកាន់តែជ្រៅទៅក្នុងខ្សែការពាររបស់អ៊ុយក្រែន និងដណ្តើមយកភូមិ Staroukrainka នៅតំបន់ភាគអាគ្នេយ៍។

ភូមិទាំងនោះមានទីតាំងនៅជិតតំបន់ជួរមុខដ៏សកម្មនៅភាគខាងកើត និងភាគអាគ្នេយ៍របស់អ៊ុយក្រែន។ អាជ្ញាធរទីក្រុងគីវ មិនទាន់អត្ថាធិប្បាយលើការអះអាងនេះនៅឡើយទេ ហើយការផ្ទៀងផ្ទាត់ឯករាជ្យនៅតែពិបាក ដោយសារសង្គ្រាមកំពុងបន្ត ដែលឥឡូវនេះខិតជិតដល់ឆ្នាំទី៥ របស់ខ្លួនទៅហើយ។ យោធាអ៊ុយក្រែនធ្លាប់និយាយថា ការប្រយុទ្ធបានកើនឡើងយ៉ាងក្ដៅគគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងតំបន់សំខាន់ៗនៃជួរមុខភាគអាគ្នេយ៍។

ការអះអាងជ័យជម្នះថ្មីៗក្នុងសមរភូមិ កើតឡើងស្របពេលកិច្ចចរចាត្រីភាគី រយៈពេល ២ថ្ងៃ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ចប់ថ្ងៃទីមួយរបស់ខ្លួន។ ប្រធានអ្នកចរចារបស់រុស្ស៊ី បានហៅថ្ងៃដំបូងនៃជំនួបជុំថ្មីនេះថា «ប្រកបដោយផលិតភាព»។ រដ្ឋបាលអាមេរិក បានជំរុញទាំងទីក្រុងគីវ និងទីក្រុងមូស្គូ ឱ្យស្វែងរកការសម្របសម្រួលមួយ ដើម្បីបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមជាច្រើនឆ្នាំមកនេះ ប៉ុន្តែភាគីទាំងពីរនៅតែខ្វែងគំនិតលើចំណុចសំខាន់ៗ ទោះបីជាមានការចរចាជាច្រើនជុំក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        190
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        231
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm