Hun Sen Cup៖ ភ្នំពេញក្រោន បឹងកេត និងវិសាខា ឡើងវគ្គ ១/៤ ក្រោយស៊ុតក្រុមថ្នាក់ខេត្ត ៤៥គ្រាប់

2026/02/05 09:34:00 pm        288

ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ព្រមទាំងក្រុមលេខ៣ និងលេខ៤ ឆ្នាំចាស់ បឹងកេត និង​វិសាខា បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយទ​ម្លាក់​ក្រុម​ឡើង​មក​ពី​ថ្នាក់​ខេត្ត​រៀង​ៗ​ខ្លួន ជាមួយការស៊ុតបញ្ចូលទីសរុបទាំង ២ជើងចំនួន ៤៥គ្រាប់។

សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយ​លទ្ធផល ​១០-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ។ ១០គ្រាប់​រប​ស់​ក្រុម​ជើង​ឯក​ឆ្នាំចាស់នេះ រកបានដោយ យ៉ែម ដេវិត ៤គ្រាប់ និង វុធ តុលា ២គ្រាប់ ខណៈ ៤គ្រាប់​ទៀត រកបានដោយ Breninho, ផាច សុជាវីឡា, កើត មាស និង យ៉ើ មូស្លីម។ សរុបទាំង ២ជើង ភ្នំពេញក្រោន បានយកឈ្នះត្បូងឃ្មុំ ១៣-០។

ចំណែក​ក្រុមបឹងកេត បានយកឈ្នះក្រុមភ្ញៀវឡាយអ៊ិនឃីងខេត្តសៀមរាប ១-០ ទាំងពិបាក ក្នុង​ជំនួប​ជើង​ទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)ផ្ទុយកាលពីជើងទី១ ដែលពួកគេ​បាន​យ​ក​ឈ្នះ​ក្រៅ​ដី រហូតដល់ ៩-០ ។ ១គ្រាប់ដែលជួយឲ្យក្រុមនាគខៀវ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ ធ្វើស​ម្រេច​ដោយ​កីឡាករ ណុប ដេវីត នៅនាទី៣៤ ។ សរុបទាំង ២ជើង បឹងកេត បានយកឈ្នះ​ក្រុម​តំណាង​ខេត្ត​សៀមរាបនេះ ដោយលទ្ធផល ១០-០។

ដោយឡែកក្រុមវិសាខា បានបន្ដយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៩-០ នៅទឹក​ដី​របស់​ខ្លួន ​បន្ទាប់ពីយកឈ្នះក្រៅដី ១៣-០ កាលពីជើងទី១ ។ ៩គ្រាប់របស់អតីតក្រុមជើងឯក ៣​សម័យ​នេះ​ ធ្វើសម្រេចដោយ ផាន សុផេន ២គ្រាប់, NANA Kwame ៣គ្រាប់, Pavle Ivelja ២​គ្រាប់ ព្រមទាំង អ៊ិន សូដាវីត និង ស រតនា ម្នាក់ ១គ្រាប់។ សរុបលទ្ធផលទាំង ២ជើង វិសាខា បាន​យក​ឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២២-០។

សរុបគ្រាប់​បាល់ជ័យជម្នះរបស់ក្រុមខ្លាំងៗនៃលីគកំពូលកម្ពុជា លើក្រុមឡើងមកពីថ្នាក់ខេត្ត ទាំង ២ជើង ស្មើនឹង ៦ប្រកួត គឺមានគ្រាប់បាល់កើតឡើងសរុប ៤៥គ្រាប់។

ជាមួយការ​ដឹក​ដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយនេះដែរ ភ្នំពេញក្រោន ត្រូវរង់ចាំក្រុមឈ្នះ​រវាង ​ISI​ ដង្កោ​សែន​ជ័យ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ISI ដង្កោសែនជ័យ បាន​យក​ឈ្នះ​​ក្រៅ​ដី ៣-៣។ ឯបឹងកេត ត្រូវឈរចាំក្រុមឈ្នះ រវាងកងយោធពលខេមរភូមិន្ទ និងកំពង់ចាម ខណៈ​វិសាខា ត្រូវឈរចាំក្រុមឈ្នះ រវាងណាហ្គាវើលដ៏ និងឡាយហ្វខេត្តព្រះសីហនុ។ ចំពោះ​លទ្ធផល​កាល​ពីជើងទី១ ក្រុមកងយោធពលខេមរភូមិន្ទ បានឈ្នះក្រៅដី ៤-០ និងឡាយហ្វ​ខេត្ត​ព្រះសីហនុ ​បានយកឈ្នះក្នុងដី ១-០៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm