ការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងខណ្ឌដង្កោ សម្រេចស្ទើរតែ១០០ភាគរយ

2022/03/16 10:09:11 pm        912

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ទើរតែ១០០ភាគរយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយអាជ្ញាធរនៅតែបន្តអំពាវនាវ និងផ្សព្វផ្សាយបន្ថែមទៅដល់អ្នកមិនទាន់បានចាក់ ឱ្យទៅទទួលឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ផេង ផល្លីន ប្រធានមន្ទីរពេទ្យដង្កោ បានឱ្យដឹងថា ដើម្បីបង្កការងាយស្រួលដល់ ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌដង្កោ និងមន្ត្រីជំនាញ បានរៀបចំមណ្ឌលចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន ៨កន្លែង ហើយការចាក់ គឺអនុវត្តចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ និងចាប់ពីដូសទី១ រហូតដល់ដូសទី៤។

លោកវេជ្ជបណ្ឌិត បានបន្តថា ពលរដ្ឋនៅក្នុងខណ្ឌដង្កោ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង មាន ប្រមាណជាង ១៣ម៉ឺននាក់ ហើយពួកគេស្ទើរតែទាំងអស់បានមកចាក់វ៉ាក់សាំង ប៉ុន្តែ​តាមមណ្ឌល​នីមួយៗ មិនត្រឹមតែមានពលរដ្ឋរស់នៅក្នុងខណ្ឌផ្ទាល់ទេមកចាក់ ​សូម្បីតែនៅខណ្ឌផ្សេងៗ ក្នុងរាជធានីភ្នំពេញ ​និងពលរដ្ឋនៅបណ្ដាខេត្តមួយចំនួនក៏មកចាក់ផងដែរ ។

លោកវេជ្ជបណ្ឌិត ផេង ផល្លីន បានបញ្ជាក់ថា នៅក្នុងខណ្ឌដង្កោ ​កុមារចាប់ពីអាយុ៣ឆ្នាំ រហូត​ដល់​មនុស្សពេញវ័យក្រោម ​១៨ឆ្នាំ ត្រូវចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ​និងមានវ៉ាក់សាំង៣ប្រភេទទៀត គឺ Moderna AstraZeneca និង Pfizer ​សម្រាប់ចាក់ដូសជំរុញដល់ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ហើយ​នៅក្នុងខណ្ឌមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់ចាក់ជូនពលរដ្ឋ ។

យោងតាមរបាយការណ៍ក្រសួងសុខាភិបាល​ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អត្រា​ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើពលរដ្ឋអាយុពី១៨ឆ្នាំឡើង ​មាន១០២,៥៦% ធៀប​ជាមួយចំនួនប្រជាជនគោលដៅ ​១០លាននាក់, លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ​១ ៨២៧ ៣៤៨នាក់, លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ​មាន១០៧,៤៨% ធៀប​ជាមួយនឹងប្រជាជនគោលដៅ ​១ ៨៩៧ ៣៨២នាក់, លើ​កុមារអាយុ ០៥ឆ្នាំ មាន ១២១,២៧% ធៀបជាមួយ​នឹងប្រជាជនគោលដៅ ​៣០៤ ៣១៧នាក់, លើកុមារអាយុ ​០៣ឆ្នាំដល់ក្រោម០៥ឆ្នាំ មាន៤៤,៣៩% ធៀបជាមួយនឹងប្រជាជន​គោលដៅ ៦១០ ៧៣០នាក់ ​ហើយលទ្ធផលចាក់វ៉ាក់សាំងធៀប​នឹងចំនួនប្រជាជនសរុប ​១៦លាននាក់ មាន៩២,២៧% ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm