រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនព្រមានអំពីការដាច់ចរន្តអគ្គិសនីបន្ថែមទៀត និងលទ្ធភាពវាយប្រហាររបស់រុស្ស៊ី

2026/02/05 10:06:16 pm        335

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនកាលពីថ្ងៃពុធថា បានព្រមានដល់ប្រជាជនថា ការដាច់ចរន្តអគ្គិសនីដែលបានគ្រោងទុក អាចកាន់តែអាក្រក់ឡើងៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយកងកម្លាំងរុស្ស៊ី អាចបើកការវាយប្រហារតាមអាកាសថ្មីមួយ ដើម្បីបិទបណ្តាញថាមពល និងប្រព័ន្ធកម្តៅបន្ថែមទៀត។

លោក Denys Shmyhal បាននិយាយថា បុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ជាង ២០០នាក់ កំពុងធ្វើការនៅក្នុងរដ្ឋធានីនេះ ដើម្បីស្តារកម្តៅឡើងវិញដល់អគារផ្ទះល្វែង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី    នៅក្នុងខែមករា។ អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយកាលពីថ្ងៃអង្គារថា អគារជាង ១.១០០ខ្នង នៅតែគ្មានប្រព័ន្ធកម្តៅប្រើប្រាស់។

លោក Shmyhal បានសរសេរនៅលើបណ្តាញ Telegram បន្ទាប់ពីកិច្ចប្រជុំប្រចាំថ្ងៃរបស់មន្ត្រីជាន់ខ្ពស់ដែលបានលើកឡើងអំពីបញ្ហាថាមពលនេះថា៖«ស្ថានភាពថាមពល នៅតែពិបាកខ្លាំងណាស់។ មានហានិភ័យដែលកាលវិភាគសម្រាប់ការដាច់ចរន្តអគ្គិសនី អាចកាន់តែអាក្រក់ទៅៗ»។

«ការដាច់ចរន្តអគ្គិសនីនេះ ត្រូវបានភ្ជាប់ទៅនឹងការវាយប្រហារចុងក្រោយនេះ និងការពិតដែលថា   កង្វះខាតនូវការផលិតនៅក្នុងប្រព័ន្ធថាមពល នៅតែធ្ងន់ធ្ងរ ហើយរុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារថ្មីលើវិស័យថាមពល នៅក្នុងសប្តាហ៍ខាងមុខ»។

លោក Shmyhal បាននិយាយថា អគារដែលការស្តារកម្តៅឡើងវិញ ទំនងជាត្រូវការពេលវេលាខ្លះ នឹងទទួលបានការធានាអះអាងថា ពួកវានឹងមានអគ្គិសនីប្រើប្រាស់រយៈពេល ១៨ម៉ោង ក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm