អូស្ត្រាលី ចាត់ទុកការប៉ុនប៉ងបំផ្ទុះគ្រាប់បែកក្នុងបាតុកម្មទិវាជាតិកាលពីខែមករា ថាជាទង្វើភេរវកម្ម

2026/02/05 11:21:41 pm        78

អាជ្ញាធរអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) បានប្រកាសចាត់ទុកថាជាឧប្បត្តិហេតុភេរវកម្ម ចំពោះការប៉ុនប៉ងបំផ្ទុះគ្រាប់បែកមួយករណី ក្នុងការជួបជុំតវ៉ាប្រឆាំងនឹងទិវាជាតិរបស់អូស្ត្រាលី កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ ដែលជាបទចោទប្រកាន់លើកដំបូងបំផុតនៅក្នុងរដ្ឋ Western Australia។

គួរឱ្យដឹងថា កាលពីខែមករា ក្រុមមន្រ្តីចាប់ខ្លួនបុរសវ័យ ៣១ឆ្នាំម្នាក់ ក្រោមការចោទប្រកាន់ថា បុរសរូបនោះបានគប់គ្រាប់បែកផលិតដោយខ្លួនឯង ចូលក្នុងហ្វូងមនុស្សរាប់ពាន់នាក់នៅទីក្រុង Perth ដែលកំពុងធ្វើបាតុកម្មក្នុងទិវាអូស្រ្តាលី។ ពុំមាននរណាម្នាក់រងរបួសនោះទេ ព្រោះគ្រាប់បែកមិនបានផ្ទុះ។

មេដឹកនាំរដ្ឋ លោក Roger Cook បាននិយាយថា បុរសនោះមានទស្សនៈជ្រុលនិយមខាងពូជសាសន៍ ហើយការវាយប្រហារនេះគឺជាការប៉ុនប៉ងដាក់គោលដៅលើក្រុមជនជាតិដើមភាគតិចរបស់អូស្ត្រាលី។

លោក Cook បានប្រាប់សន្និសីទសារព័ត៌មានថា «ការចោទប្រកាន់នេះអះអាងថា ការវាយប្រហារលើជនជាតិដើមភាគតិច និងអ្នកតវ៉ាដោយសន្តិវិធីផ្សេងទៀត ត្រូវបានជំរុញដោយមនោគមវិជ្ជាស្អប់ខ្ពើម និងរើសអើងជាតិសាសន៍»។ ប្រសិនបើត្រូវបានបញ្ជាក់ បទចោទនេះនឹងមានទោសជាប់ពន្ធនាគារអតិបរមាអស់មួយជីវិត។

អូស្ត្រាលី មានទាំងជនជាតិដើមភាគតិចដែលជាប្រជាជាតិដើមនៃទ្វីបនេះ និងប្រជាជនដែលគេហៅថា «ពលរដ្ឋថ្មី» ដែលជាកូនចៅរបស់អ្នកតាំងលំនៅអឺរ៉ុបនិងជនអន្តោប្រវេសន៍ក្រោយមក ដោយសារតែអាណានិគមនិយមរបស់អង់គ្លេសឆ្នាំ១៧៨៨។ ទិវាអូស្ត្រាលីគឺជាទិវារំលឹកដល់អាណានិគមអង់គ្លេស ដែលជាការអបអរសប្បាយរបស់ពលរដ្ឋថ្មី ប៉ុន្តែបានទាក់ទាញការរិះគន់ពីសហគមន៍ជនជាតិដើមភាគតិច ព្រោះនេះជាថ្ងៃតែមួយទៅនឹងការជួបជុំតវ៉ាក្នុង «ទិវាឈ្លានពាន» នៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm