តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាហ្សូត ហក់ឡើងដល់ ៥៣០០រៀល ក្នុងមួយលីត្រ

2022/03/16 10:19:05 pm        758

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ តម្លៃលក់រាយនៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានដាក់លក់ក្នុងតម្លៃដូចគ្នា គឺ៥ ៣០០រៀល ក្នុង១លីត្រ កើនពីតម្លៃ ៤ ៨០០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ កាលពី១៥ថ្ងៃ ដើមខែមីនា។

ក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ បង្ហាញនៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តម្លៃ​ប្រេងឥន្ធនៈ នេះ គឺយោងលើការ​ព្រមព្រៀង​លើរូបមន្តកំណត់តម្លៃជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកប​អាជីវកម្មនៅកម្ពុជា និងយោងតាម​ការ​ប្រែប្រួល​នៃតម្លៃ​ប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ ​និងអន្តរជាតិ។

ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តនៅកម្ពុជាពីថ្ងៃទី១៦ ​ដល់៣១ ខែមីនា ​ឆ្នាំ២០២២នេះ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ​ត្រូវដាក់លក់ក្នុងតម្លៃដូចគ្នា គឺ ​៥ ៣០០រៀល នៅក្នុង១លីត្រ។

ជុំវិញការកើនឡើងថ្លៃលក់រាយ​ប្រេងឥន្ធនៈ ​កាលពីកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ​តម្លៃប្រេងឥន្ធនៈមានការប្រែប្រួល​ឡើងចុះ លឿនណាស់ ​ជាពិសេសខណៈបញ្ហាសង្រ្គាម ​រវាងប្រទេសអ៊ុយក្រែន ​និងប្រទេសរុស្ស៊ី និង​បញ្ហាទណ្ឌកម្ម​សេដ្ឋកិច្ចប្រទេសរុស្ស៊ី ទៅកន្លែងផ្សេងៗ ក៏​បាន​ជះឥទ្ធិពលខ្លះដែរទៅដល់ការ​ប្រែ​ប្រួល​តម្លៃប្រេង​ឥន្ធនៈ។

ឯកឧត្តម បញ្ជាក់ទៀតថា នៅថ្ងៃខាងមុខឆាប់ៗនេះ ក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹង​ពី​រយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃវិញម្តង ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃ​ប្រេងឥន្ធនៈ​ឲ្យទាន់នៃការឡើងចុះ ​ហើយនេះ​ ក៏ជាវិធានការបឋមបំផុត ​ដើម្បីជូននូវការឈ្នះៗ​ដល់អតិថិជន ក៏ដូចជាវិស័យឯកជន ​ដែលយើងមិនទាន់ថា​ឡើងថ្លៃ ​ប៉ុន្តែយើងអាចនឹងឡើងថ្លៃនៅថ្ងៃក្រោយ។

ឯកឧត្តម បានលើកឡើងបន្តថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាលបានគិតគូរទាំងសងខាង ដោយ​មិន​អាចបង្ខំ ឲ្យវិស័យឯកជនស្លាប់ទេ ​ព្រោះនេះ​ជាទីផ្សារសេរី ​ហើយយើងត្រូវ​ជួយទាំងសងខាង ព្រោះអ្នក​លក់ក៏ប្រើប្រាស់ដែរ អញ្ចឹងជា​គោលការណ៍គឺធានាឲ្យមានប្រេងគ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ដល់សាធារណជន ​និងវិស័យសេដ្ឋកិច្ច៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm