ការសិក្សា៖ ភាគល្អិតពុលពីផ្សែងចំហេះព្រៃ ទាក់ទងនឹងការស្លាប់ជាង ២ម៉ឺននាក់ នៅអាមេរិក ក្នុងមួយឆ្នាំៗ

2026/02/05 11:39:44 pm        56

ការសិក្សាថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៤ កុម្ភៈ) នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្តជឿនលឿន ឬ Science Advances បានឱ្យដឹងថា ការប៉ះពាល់រ៉ាំរ៉ៃទៅនឹងភាគល្អិតបំពុលពីផ្សែងចំហេះព្រៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់មនុស្សរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ឯកសារនេះបានរកឃើញថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ការប៉ះពាល់រយៈពេលវែងទៅនឹងភាគល្អិតតូចៗពីផ្សែងចំហេះព្រៃ ដែលគេហៅថា កំហាប់ភាគល្អិតនិចល PM2.5 បានរួមចំណែកដល់ការស្លាប់ជាមធ្យម ២៤.១០០នាក់ ក្នុងមួយឆ្នាំ នៅរដ្ឋចំនួន៤៨។

លោក Yaguang Wei អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះ និងជាអ្នកជំនាញវេជ្ជសាស្ត្របរិស្ថានមួយរូបបានព្រមានថា «សាររបស់យើងគឺ៖ ផ្សែងចំហេះព្រៃមានគ្រោះថ្នាក់ខ្លាំងណាស់ និងជាជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុខភាពមនុស្ស»។ 

អ្នកវិទ្យាសាស្ត្រដទៃទៀត ដែលបានសិក្សាទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារផ្សែងភ្លើងឆេះព្រៃ ពុំមានការភ្ញាក់ផ្អើលចំពោះការរកឃើញនេះទេ។ លោក Michael Jerrett សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខភាពបរិស្ថាននៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា របស់អាមេរិក ដែលមិនបានចូលរួមក្នុងការសិក្សានេះ បាននិយាយថា «ការប៉ាន់ស្មានដែលពួកគេកំពុងបង្កើតឡើង គឺសមហេតុផលណាស់»។

ក្រុមស្រាវជ្រាវនៃឯកសារនេះ បានផ្តោតលើការស្លាប់ទាក់ទងនឹងការប៉ះពាល់រ៉ាំរ៉ៃ ទៅនឹងកំហាប់ភាគល្អិតនិចល ឬហៅថា PM2.5 ដែលជាក្តីបារម្ភចម្បងពីផ្សែងចំហេះព្រៃ។ ភាគល្អិតទាំងនេះអាចជ្រាបចូលជ្រៅទៅក្នុងសួត ហើយចូលក្នុងចរន្តឈាម។ ការប៉ះពាល់រយៈពេលខ្លីអាចបង្កឱ្យមានការក្អក និងរមាស់ភ្នែក ប៉ុន្តែសម្រាប់រយៈពេលវែង គឺអាចធ្វើឱ្យបញ្ហាសុខភាពដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        117
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        155
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm