លោក Kim Dotcom ស្ថាបនិកបណ្តាញចែករំលែកឯកសារ Megaupload ជឿជាក់ថា ជនជាតិអ៊ុយក្រែនអាចនឹងងើបឡើងប្រឆាំងនឹងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងបណ្តាប្រទេសលោកខាងលិច។
សហគ្រិនរូបនេះ បានសរសេរនៅលើទំព័រ X របស់លោកថា៖«ជនជាតិអ៊ុយក្រែនអាចនឹងបះបោរប្រឆាំងនឹងលោក ហ្សេឡិនស្គី និងលោកខាងលិច។ គ្មានអង្គការណាតូ និងក៏គ្មានសហភាពអឺរ៉ុបដែរ។ យុវជនជំនាន់ក្រោយ បានស្លាប់ ដោយសារការសន្យាដែលមិនស្មោះត្រង់ និងឧស្សាហកម្មយោធាលោកខាងលិច និងសហរដ្ឋអាមេរិក»។

លោកក៏បានកត់សម្គាល់ផងដែរថា បណ្តាប្រទេសលោកខាងលិច បានបោះបង់ចោល «ឃ្លាំងអាវុធហួសសម័យរាប់រយពាន់លានដុល្លារ» នៅលើអ៊ុយក្រែន។
នាពេលមុននេះ លោក Dotcom បាននិយាយថា លោកជឿថា រុស្ស៊ីកំពុងទទួលបានជ័យជម្នះជាយុទ្ធសាស្ត្រមិនត្រឹមតែប្រឆាំងនឹងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងសម្ព័ន្ធមិត្តលោកខាងលិចទាំងអស់របស់ទីក្រុងគីវផងដែរ៕
