ឯកឧត្តម ជា ចាន់តូ លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្ថាបនិក សន្តិភាព និងឯកភាពជាតិ

2022/03/16 11:02:06 pm        473

កំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្ថាបនិក សន្តិភាព ឯកភាពជាតិ ដែលធ្វើឲ្យមានការអភិវឌ្ឍប្រទេសគ្រប់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ផ្នែក គ្រប់វិស័យ។ 

ថ្លែងក្នុងពិធីកាត់ខ្សែបូរណ៌ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា ចេតិយ កុដិ និងសមិទ្ធផលនានា ក្នុងវត្តសន្ទុកក្រៅ, នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២, ឯកឧត្តម ជា ចាន់តូ លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្ថាបនិក សន្តិភាព និងឯកភាពជាតិ។ ឯកឧត្តមបន្តថា សន្តិភាព និងឯកភាពជាតិ បានផ្តល់ឱកាសនៃរស់នៅស្មើរមុខស្មើរមាត់របស់ពលរដ្ឋគ្រប់រូបដូចប្រជាពលរដ្ឋនៅលើពិភពលោក។ ហើយនេះក៏ឱកាស នៃពេលវេលាដែលរាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវប្រជាពលរដ្ឋទូទាំងប្រទេសផ្តល់នូវសេចក្តីជឿទុកចិត្ត ប្រគល់សម្លេងឆ្នោតជូនតាមរយៈការបោះឆ្នោតដោយសុក្រឹត្រ យុត្តិធម៌ និងសេរីពហុបក្ស។ គណបក្សប្រជាជនកម្ពុជា បានរំដោះ និងដឹកនាំប្រទេសពីសង្គ្រាម រក្សាសន្តិភាព និងចាប់ផ្តើមអភិវឌ្ឍន៍ពីភ្នក់សង្គ្រាមរហូតមកដល់បច្ចុប្បន្ន លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ឲ្យដើរទន្ទឹមគ្នា។ ទន្ទឹមជាមួយការអភិវឌ្ឍ ប្រមុខរាជរដ្ឋាភិបាល តែងតែរក្សាសាមគ្គីភាពរវាងប្រទេសកម្ពុជា ទៅនឹងប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក។ ឯកឧត្តម បន្ថែមថា ដើម្បីឲ្យកម្ពុជានៅតែបន្តរក្សាសន្តិភាព ឯកភាពជាតិ បង្កើតទំនាក់ទំនងសាមគ្គីភាពនោះ, កាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបំពេញ គឺការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រកដោយ ចក្ខុវិស័យ ស្រឡាញ់ពលរដ្ឋ ការអភិវឌ្ឍ ជាពិសេសស្រឡាញ់សន្តិភាព! នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាពេលវេលា របស់ប្រជាពលរដ្ឋគ្រប់រូបជ្រើសតំណាងក្នុងការដឹកនាំមូលដ្ឋានប្រកបដោយសុឆន្ទៈបន្តទៀត។ ដូច្នេះមុននឹងបោះឆ្នោតជូន បុគ្គលណាម្នាក់ សូមប្រជាពលរដ្ឋគ្រប់រូប ជាពិសេសលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ប្រើប្រាស់ចំណេះដឹងរបស់ខ្លួនវិនិច្ឆ័យឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្ត ហើយត្រូវចងចាំថា សន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួន គឺជាជោគវាសនា នៃអភិវឌ្ឍមូលដ្ឋាន រក្សាសុខសុវត្ថិភាពសង្គម សន្តិភាព និងឯកភាពជាតិ។ 

 ក្នុងឱកាសនោះដែរ លោក ឡង គីសឹង អភិបាសស្រុកសន្ទុក ធ្វើរបាយការណ៍ដោយលើកឡើងថា កត្តាសន្តិភាព បានធ្វើប្រជាពលរដ្ឋគ្រប់រូបមានឱកាសប្រកបការងារធ្វើផ្សេងៗ តាមលទ្ធភាពរៀងៗខ្លួន។ ទន្ទឹមនោះ សមិទ្ធផលជាច្រើនបានអភិវឌ្ឍន៍ ជាក់ស្តែង នៅវត្តសន្ទុកក្រៅ ក្រោមការជួយឧបត្ថម្ភទ្រទ្រង់កសាងដោយ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា បានកសាងសមិទ្ធផលថ្មីៗបន្ថែម រួមមាន ការកសាងព្រះវិហារ សាលាធម្មសភា ចេតិយ កុដិ និងផ្លូវបេតុងផងដែរ។ ទាំងអស់នេះ គឺទីកន្លែង សម្រាប់ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទធ្វើបុណ្យទាន តាមទំនៀមទម្លាប់ ប្រពៃណី និងសាសនា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm