រដ្ឋមន្រ្តីក្រសួងកសិកម្មឥណ្ឌាលោក Shivraj Singh Chouhan និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-សហរដ្ឋអាមេរិកដែលត្រូវបានប្រកាស គឺផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ ។
ស្របពេលដែលសហរដ្ឋអាមេរិកជំរុញឲ្យមានការចូលដល់កាន់តែខ្លាំងក្នុងទីផ្សារទឹកដោះគោឥណ្ឌាដែលត្រូវបានការពារដោយពន្ធនាំចូលខ្ពស់ និងរបាំងគ្មានពន្ធនោះ ទីក្រុងញូវដែលី ទំនងជាត្រូវទុកវិស័យមួយនេះនៅក្រោមតុ ជាការផ្តល់សារៈប្រយោជន៍របស់វាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ ។

លោក Shivraj និយាយថា មិនថាពួកគេជាកសិករខ្នាតតូច ឬខ្នាតធំនោះទេ ផលិតផលកសិកម្មរបស់ពួកយើងទាំងអស់ នៅតែមានសុវត្ថិភាព ។ ទីផ្សារពុំបានបើកសម្រាប់អ្វីមួយដែលនឹងធ្វើឲ្យគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ពួកគេនោះឡើយ ។
អង្គការកសិកម្មជាច្រើន និងគណបក្សប្រឆាំងនៅក្នុងប្រទេសឥណ្ឌា បានជំទាស់ទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ដោយពួកគេអះអាងថា វានឹងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាកសិករខ្នាតតូច ។
ជិត ៨០ភាគរយនៃកសិករឥណ្ឌា គឺជាកសិករខ្នាតតូច ដែលពួកគេជាម្ចាស់កម្មសិទ្ធិដីធ្លីត្រឹម ២ហិចតា ឬតិចជាងនេះ ដែលកំហិតប្រាក់ចំណូលរបស់ពួកគេ ប៉ុន្តែប្រជាកសិករបង្កើតប្លុកបោះឆ្នោតដ៏មានឥទ្ធិពលមួយ ហើយរដ្ឋាភិបាល បានព្យាយាមបញ្ចៀសមិនឲ្យកសិកររាប់លាននាក់ ក្តៅក្រហាយនោះឡើយ ៕
