សហព័ន្ធ​ប្រដាល់​សកល​បញ្ជាក់​ពី​ការផ្ទេរ នៅ ស្រី​ពៅ ទៅ​ជម្រើស​ជាតិ​ឃី​ក​បុក​ស៊ី​ង​

2021/04/27 09:59:58 am        134

​ប្រដាល់៖ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុជា បាន​បញ្ជាក់​ហេតុ​ផល ១​គត់​ដែល​នាំ​ឲ្យ​សហព័ន្ធ​សម្រេច​ផ្ទេរ​កីឡា​ការិនី ពី​សមាជិក​ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា ទៅ​ប្រមូលផ្ដុំ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កីឡា​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​វិញ គឺ​ដោយសារ​កត្ដា​កម្ពស់។

​​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា នៅ ស្រី​ពៅ បាន​ស្នើ​ផ្ទាល់​មក​សហព័ន្ធ​ពី​ការផ្លាស់ប្ដូរ​ទៅ​ចាប់​ជំនាញ​ឃី​ក​បុក​ស៊ី​ង ក្រោម​មូលហេតុ​កម្ពស់​មិន​អំណោយផល ធ្វើ​ឲ្យ​ពិបាក​យកឈ្នះ​គូប្រកួត​លើ​វិញ្ញាសា​កីឡា​ប្រដាល់​សកល ហើយ​ថ្នាក់ដឹកនាំ​សហព័ន្ធក៏​អនុញ្ញាត​ឲ្យ​នាង​ទៅ។ ប៉ុន្ដែ​ការ​ចាក​ចេញ​របស់​អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ត្រៀម​ស៊ី​ហ្គេម​នោះ​ទេ ដ្បិត​សហព័ន្ធ​នឹង​ផ្ដល់​អាទិភាពសម្រាប់​អ្នកមាន​សមត្ថ​ភាព​​ពិតប្រាកដ។​ ​គួរ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ នៅ ស្រី​ពៅ ក៏បាន​បញ្ជាក់​ហេតុផល​មួយ​ចំនួន ដែល​នាង​សម្រេចចិត្ត​ចូល​ក្រុម​ជម្រើស​ជាតិ​ឃី​ក​បុក​ស៊ី​ង​ផងដែរ ទី​១-​ឃី​ក​បុក​ស៊ី​ងមាន​ទីផ្សារ​ប្រកួត​អន្ដរជាតិ​ច្រើន ហើយ​កីឡា​នេះក៏​មាន​ក្នុង​ការប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម នា​ចុង​ឆ្នាំ​២០២១ នេះ​ដែរ។ មួយទៀត​លេង​កីឡា​ឃី​ក​បុក​ស៊ី​ង អាច​ផ្ដល់​ឱកាស​ឲ្យ​នាង​បាន​ប្រកួត​ច្រើន ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ។​

​គួរ​បញ្ជាក់​ថា នៅ ស្រី​ពៅ បាន​ជាប់​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​ដំបូង នៅ​ឆ្នាំ​២០១៨ ហើយ​នៅ​ឆ្នាំ​បន្ទាប់នាង​បាន​ចេញទៅ​ប្រកួត ​កីឡា​ស៊ី​ហ្គេម​លើកដំបូងនៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ ខណៈ​ពេល​នោះ​នាងទទួល​បាន​មេដាយ​សំរឹទ្ធ បន្ទាប់ពី​ចាញ់​កីឡា​ការិនី​វៀតណាម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm