ក្រុមគ្រូពេទ្យ MSF ៖ មន្ទីរពេទ្យស៊ូដង់ខាងត្បូង រងការវាយប្រហារតាមច្រកអាកាសរបស់រដ្ឋាភិបាល

2026/02/06 02:58:58 am        54

ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF)ដែលជាអង្គការមនុស្សធម៌ផ្នែកវេជ្ជសាស្រ្តក្រៅរដ្ឋាភិបាល និយាយថា មន្ទីរពេទ្យមួយកន្លែងក្នុងចំណោមមន្ទីរពេទ្យរបស់ខ្លួន នៅស៊ូដង់ខាងត្បូង រងការវាយប្រហារតាមច្រកអាកាសរបស់រដ្ឋាភិបាល ស្របពេលការប្រយុទ្ធគ្នាថ្មី បានផ្ទុះឡើងរវាងទាហាន និងកងកម្លាំងចម្រុះរបស់ក្រុមប្រឆាំង នៅតំបន់កាន់កាប់ដោយក្រុមប្រឆាំង ។

ការវាយប្រហារលើមន្ទីរពេទ្យ ស្ថិតក្នុងទីក្រុង Lankien រដ្ឋ Jonglei គឺជាការវាយប្រហារលើកទី ១០ ក្នុងរយៈពេល ១២ខែកន្លងមកនេះ លើមន្ទីរពេទ្យគ្រប់គ្រងដោយក្រុមគ្រូពេទ្យ MSF នៅក្នុងប្រទេសមួយនេះ ។

ការវាយប្រហារនេះដែរ បានកើតមានឡើង ក្រោយកាលពីខែធ្នូ ឆ្នាំកន្លងទៅ រដ្ឋាភិបាលស៊ូដង់ខាងត្បូង បានរឹតត្បិតការចូលដល់ជំនួយមនុស្សធម៌ នៅតំបន់គ្រប់គ្រងដោយក្រុមប្រឆាំង ស្ថិតក្នុងរដ្ឋ Jonglei រឹតត្បិតសមត្ថភាពរបស់ក្រុមគ្រូពេទ្យ MSF ក្នុងការចែកចាយជំនួយវេជ្ជសាស្រ្តចាំបាច់ទៅកាន់ទីនោះ ។

ក្រុមគ្រូពេទ្យ MSF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ទីរពេទ្យត្រូវបានជម្លៀសមនុស្សចេញ ហើយអ្នកជំងឺត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ រយៈពេលច្រើនម៉ោង មុនការវាយប្រហារកើតឡើង បន្ទាប់ពីពួកគេទទួលបានដំណឹងថា អាចនឹងមានលទ្ធភាពនៃការវាយប្រហារលើទីក្រុង Lankien ។ សមាជិកម្នាក់របស់ក្រុមគ្រូពេទ្យ MSF បានរងរបួសស្រាល ។

សេចក្តីថ្លែងការណ៍បន្តថា ឃ្លាំងស្តុកថ្នាំពេទ្យសំខាន់នៅក្នុងមន្ទីរពេទ្យ ត្រូវបានបំផ្លិចបំផ្លាញ អំឡុងការវាយប្រហារនេះ ហើយពួកយើងបាត់បង់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ សម្រាប់ការថែទាំអ្នកជំងឺ ។

នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកមួយផ្សេងទៀត ក្រុមគ្រូពេទ្យ MSF និយាយថា មន្ទីរពេទ្យរបស់ខ្លួននៅសង្កាត់ Pieri ស្ថិតក្នុងទីក្រុង Jonglei ដែរនោះ ត្រូវបានចោរចូលលួចកាលពីថ្ងៃអង្គារ ធ្វើឲ្យវាលែងអាចប្រើប្រាស់បាន សម្រាប់សហគមន៍ក្នុងស្រុក ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm