មន្ទីរបញ្ចកោណបានស្នើឲ្យស៊ើបអង្កេត SpaceX ជុំវិញលទ្ធភាពដែលអាចមានចិនជាម្ចាស់ភាគហ៊ុន

2026/02/06 02:59:24 am        83


សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានជំរុញឲ្យមន្ទីរបញ្ចកោណធ្វើការពិនិត្យឡើងវិញជាបន្ទាន់លើ SpaceX ស្របពេលមានការចោទប្រកាន់ថា វិនិយោគិនចិនបានទិញភាគហ៊ុនដោយសម្ងាត់ នៅក្នុងក្រុមហ៊ុនឯកជនផលិតរ៉ូកែតមួយនេះ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិដែលអាចកើតមាន។ នេះបើយោងតាមលិខិតមួយដែលសារព័ត៌មាន Reuters បានឃើញ។

សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren និងលោក Andy Kim បានសរសេរទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ដោយសម្ដែងនូវក្ដីបារម្ភថា ការវិនិយោគរបស់ចិន នៅក្នុងក្រុមហ៊ុន SpaceX អាចបង្ហាញពី «ការគំរាមកំហែងសន្តិសុខជាតិ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធយោធា ចារកម្ម និងស៊ីវិលសំខាន់ៗ»។

សមាជិកសភា បានលើកឡើងពីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងសក្ខីកម្មរបស់តុលាការ ដែលបង្ហាញថា វិនិយោគិនដែលមានទំនាក់ទំនងជាមួយចិន បានបញ្ជូនមូលនិធិតាមរយៈអង្គភាព នៅកោះ Cayman និងកោះ British Virgin របស់ប្រទេសអង់គ្លេស ដើម្បីបិទបាំងការទិញភាគហ៊ុន ក្នុងក្រុមហ៊ុន SpaceX នេះ។

ដោយត្រូវបានបង្កើតឡើងដោយលោក Elon Musk ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ក្រុមហ៊ុន SpaceX ដើរតួនាទីយ៉ាងសំខាន់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយបាញ់បង្ហោះផ្កាយរណបយោធា និងចារកម្ម និងដំណើរការបណ្តាញទំនាក់ទំនង Starlink របស់ខ្លួន ដែលត្រូវបានប្រើប្រាស់ដោយមន្ទីរបញ្ចកោណ និងដែលគាំទ្រដល់ការការពារជាតិអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm