World Bank ប្ដេជ្ញាបន្តកិច្ចសហការដ៏រឹងមាំ ដើម្បីគាំទ្រដល់កម្ពុជា

2022/03/17 02:21:43 am        563

ភ្នំពេញ៖លោកជំទាវ ម៉ានូឡា ហ្វឺរូ(Manuela v.Ferro) អនុប្រធានធនាគារពិភពលោក(WB)ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានអះអាងពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ឱ្យបានឈានទៅសម្រេចបានជាប្រទេសមានចំណូលម ធ្យមកំរិតខ្ពស់។

ការបញ្ជាក់អះអាងរបស់លោកជំទាវ អនុប្រធានធនាគារពិភពលោកយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការ ងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ មីនានេះ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា៖ ក្នុងជំនួបនៅវិមានសន្តិភាពនារសៀលថ្ងៃទី១៦មីនានេះ លោកជំទាវ ម៉ានូឡា ហ្វឺរូ បានគោរពកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសការសម្រេចបាននូវការចាក់វ៉ាក់សាំងដែលមានអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសម្រេចបាននូវការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ លោកជំទាវក៏បានគោរពជ ម្រាបជូនសម្ដេចពីការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលនូវជំហានដ៏ស្វា ហាប់ឆ្ពោះទៅសម្រេចបានទៅឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវម៉ានូឡាថា៖ ជោគជ័យដែលកម្ពុជាសម្រេចបាន ដោយសារ ទី១.គឺអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយសម្តេចមានប្រសាសន៍ថា៖ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផង, ទីពីរសម្ដេចបានថ្លែងអំ ណរគុណដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ, ភាពជាដៃគូល្អ, ហើយអ្វីដែលធនាគារពិភពលោកបន្តធ្វើទៀតនោះ គឺជំរុញភាពជាដៃគូឲ្យកាន់តែខ្លាំងឡើងនិងជំរុញនូវរាល់គ ម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ទី៣.សម្ដេចបានជម្រាបជូនលោកជំទាវ ម៉ានូឡា អំពីអ្វីដែលកម្ពុជាចង់បានក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះគឺចង់បានឲ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផល បំពេញឲ្យគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌអាស្តារផង និងក្របខណ្ឌអាស៊ានបូក៥ផង ក៏ដូចជាចង់ឱ្យរបៀងនៃការធ្វើដំណើររបស់ប្រជាជននៅក្នុងអាស៊ានមានលំហូរល្អ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm