លោក Zelenskyy និយាយ​ថា ការចរចា​ពិបាក​ណាស់ ហើយ​សង្គ្រាម​លោក​លើក​ទី​៣​ អាច​បាន​ចាប់ផ្ដើម​រួច​ទៅ​ហើយ

2022/03/17 05:00:26 pm        4.2 K

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សង្គ្រាម​លោក​លើក​ទី៣ អាច​បាន​ចាប់ផ្ដើម​រួច​ទៅ​ហើយ ខណៈ​លោក​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ NBC News និង​អ្នក​សម្របសម្រួល​កម្មវិធី​នេះ​គឺ​លោក Lester Holt​។

​លោក Zelenskyy បាន​កំពុង​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​ពី​អ្នក​សម្របសម្រួល​កម្មវិធី​ព័ត៌មាន NBC Nightly News អំពី​​ថា​ តើ​លោក​មានការ​បារម្ភ ​ឬទេអំពី​ក្ដី​កង្វល់​ចេញពី​រដ្ឋបាល​លោក Biden ដែលថា ចំណាត់​ការ​ជាក់លាក់​អាច​បង្ក​ឲ្យ​មា​ជម្លោះ​រវាង​អាវុធ​នុយក្លេអ៊ែរ​ ដែល​អាច​ផ្ទុះ​ជា​សង្គ្រាម​លោក​លើក​ទី៣ នោះ​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រូបនេះបាន​និយាយ​នៅក្នុង​ការអត្ថាធិប្បាយ​ដែល​ត្រូវបាន​បកប្រែ​ថា គ្មាន​នរណាម្នាក់​ដឹង​ទេ​ថា​ តើ​វា​អាច​បានចាប់ផ្ដើម​រួចហើយ ឬ​នៅ ហើយ​អ្វី​ជា​ទំនួល​ខុសត្រូវ​នៃ​សង្គ្រាម​នេះ ក្នុងករណី​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ដួលរលំ​។ លោក​ប្រធានាធិប​តី Joe Biden បានប្រកាសថា​ សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ជំនួយ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ​៨០០​លាន​ដុល្លារអាមេរិកបន្ថែមទៀត​ទៅកាន់​អ៊ុយ​ក្រែ​ន រួមទាំង​អាវុធ​ប្រឆាំង​យន្តហោះ និង​រថក្រោះ ព្រមទាំង​យាន​ដ្រូ​ន​ជាច្រើន​គ្រឿង​ទៀតផងដែរ​។​

​លោក​ក៏បាន​ហៅ​លោក Vladimir Putin ថា​ ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ផងដែរនៅ​ក្នុងការ​ថ្កោលទោស​ដ៏​ខ្លាំង​បំផុត​លើ​មេដឹកនាំ​រុស្ស៊ី ចាប់តាំងពី​ការចាប់ផ្ដើម​វាយប្រហារ​កាលពី​ថ្ងៃទី​២៤​ ខែកុម្ភៈ​មក​។​ ​សូម​រម្លឹកថា កាលពី​ថ្ងៃ​ពុធ​ដដែល​នោះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy ធ្លាប់បាន​និយាយថា ការចរចា​ស្វែងរក​សន្តិភាព​ស្ដាប់ទៅ​ទំនង​ជាមាន​ភាពប្រាកដនិយម​ជាង​មុន ប៉ុន្តែ​នៅ​ត្រូវការ​ពេលវេលា​ថែមទៀត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm