កីឡាវាយកូនឃ្លីលើតុ​បង្កើត​មូលនិធិ​ដើម្បី​ទ្រទ្រង់​សកម្មភាព​ហ្វឹកហាត់ និង​តម្រូវ​ការចាំបាច់​

2022/03/17 05:17:37 pm        71

​វាយកូនឃ្លីលើតុ៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ប្រចាំត្រីមាសដើម្បី​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​នានា ហើយ​អង្គប្រជុំ​បានសម្រេច​ជាគោលការណ៍​មួយចំនួន ពិសេស​ការបង្កើត​ឲ្យ​មាន​មូលនិធិ​មួយដើម្បី​ទ្រទ្រង់​សកម្មភាព​ហ្វឹកហាត់ និង​តម្រូវ​ការចាំបាច់​ផ្សេងៗ។​

​កិច្ចប្រជុំ​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​លោក ស៊ុន សុទ្ធា​រិ​ទ្ធិ អគ្គលេខាធិការ​សហព័ន្ធបានធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការងាររដ្ឋបាល និង​ការបណ្តុះបណ្តាល​បច្ចេកទេស ក៏ដូចជា​ការរៀប​ចំកា​រងារ​ប្រកួត ព្រមទាំង​ចំណុចខ្លាំង និង​ខ្សោយដែល​ត្រូវ​បំពេញបន្ថែម ដើម្បី​ធ្វើ​ឲ្យ​ប្រភេទ​កី​ឡាអូឡាំពិក​មួយ​នេះកាន់តែ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ។​ ​អគ្គលេខាធិការ​ដដែល​បាន​បញ្ជាក់ថា លទ្ធផល​នៃ​កិច្ចប្រជុំក្រៅពី​បាន​ពិភាក្សាអំពី​បញ្ហា និង​ដំណោះស្រាយ​ផ្សេងៗ អង្គ​ប្រជុំបាន​ឯកភាពគ្នាក្នុងការ​បង្កើត​មូលនិធិ​ពិសេស​មួយ ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី និង​ការចំណាយ​ផ្សេងៗ​ដែល​ចាំបាច់ ក៏ដូចជា​តម្រូវ​ការដែល​មិនអាច​ខ្វះ​បាន។​

​លើសពីនេះ សហព័ន្ធ​ក៍មាន​គោលការណ៍ក្នុងការ​ជ្រើសរើស​គ្រូបង្វឹក ដើម្បី​ពង្រឹង​ការហ្វឹកហាត់​ដល់​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ដោយ​សហព័ន្ធ​គ្រោង​នាំយក​គ្រូបង្វឹក​ជនជាតិ​កូរ៉េដែលមាន​ជំនាញ និង​ធ្លាប់ជា​ជើងឯក​នៃ​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន សុទ្ធា​រិ​ទ្ធ។​ ​អ្វីដែល​ពិសេស សហព័ន្ធ​បានកំណត់​ពី​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ដោយ​អ្នក​ដណ្ដើមបាន​មេដាយមាសនឹង​ទទួលបាន​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ និង​មេដាយប្រាក់ទទួលបាន​ប្រាក់រង្វាន់ ៥​ពាន់​ដុល្លារ​ទៀតផង។​ ​សូមបញ្ជាក់ថា ក្រៅពី​ទទួលបាន​ប្រាក់បៀវត្សរ៍​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម គៀត ច័ន្ទ​ថា​រឹទ្ធ តែង​គិតគូ និង​យកចិត្តទុកដាក់ចំពោះ​សុខទុក្ខ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន ពិសេស​ក្នុង​ដំណាក់​ការប្រមូលផ្ដុំ​ហ្វឹកហាត់ ឯកឧត្តម​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ជាប្រចាំ​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm