ប្រធានសិទ្ធិមនុស្សUN ព្រមានថា ការិយាល័យរបស់លោកស្ថិតក្នុង«របៀបរស់រាន» ដោយសារតែវិបត្តិហិរញ្ញវត្ថុ

2026/02/06 07:18:04 pm        173

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការិយាល័យរបស់លោកត្រូវបានជំរុញចូលទៅក្នុង «របៀបរស់រាន» ខណៈលោកបានអំពាវនាវរកមូលនិធីចំនួន៤០០លានដុល្លារដើម្បីគ្រប់គ្រងតម្រូវការមូលនិធិរបស់ខ្លួននៅឆ្នាំនេះ។ លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការកាត់ថវិកាកាលពីឆ្នាំមុន បានកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសចំនួន១៧ រួមមានទាំងប្រទេសកូឡុំប៊ី សហភាពមីយ៉ាន់ម៉ា និងប្រទេសឆាដ។

លោក Turk បានព្រមានថាការកាត់បន្ថយទាំងនេះកំពុងធ្វើឱ្យអន្តរាយដល់ការតាមដានសិទ្ធិមនុស្សសកល ខណៈលោកបានបញ្ជាក់ពីតម្រូវការមូលនិធិរបស់ទីភ្នាក់ងាររបស់លោកបន្ទាប់ពីសហរដ្ឋអាមេរិក និងអ្នកផ្តល់ជំនួយសំខាន់ៗរបស់ប្រទេសលោកខាងលិចផ្សេងទៀតកាលពីឆ្នាំមុន បានកាត់ការចំណាយផ្នែកមនុស្សធម៌ និងការគាំទ្ររបស់ពួកគេសម្រាប់ទីភ្នាក់ងារដែលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ។ «ដោយសារតែវិបត្តិកំពុងកើនឡើង យើងមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រព័ន្ធសិទ្ធិមនុស្សដែលកំពុងស្ថិតក្នុងវិបត្តិនោះទេ»។ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Joe Biden គឺជាម្ចាស់ជំនួយធំបំផុតតែមួយគត់ដល់ទីភ្នាក់ងាររបស់របស់លោកTurk ក្នុងការរួមចំណែកដោយស្ម័គ្រចិត្តចំនួន៣៦លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលរដ្ឋបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump បានបញ្ឈប់ការចូលរួមចំណែករបស់ខ្លួននៅឆ្នាំ ២០២៥។

លោក Trump បាននិយាយដដែលៗថា អង្គការសហប្រជាជាតិមានសក្តានុពល ប៉ុន្តែមិនបានបំពេញតាមសក្តានុពលរបស់ខ្លួននោះទេ។ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក សហរដ្ឋអាមេរិកបានដកខ្លួនចេញពីស្ថាប័នអង្គការសហប្រជាជាតិដូចជាអង្គការសុខភាពពិភពលោក និងអង្គការយូណេស្កូ និងបានកាត់មូលនិធិដល់ទីភ្នាក់ងាររាប់សិបផ្សេងទៀត។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm