ឯកឧត្ដម វ៉ា​ត់ ចំរើន នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​នាយ​បេសកកម្ម​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​ល្ងាច​នេះ

2022/03/17 05:25:47 pm        82

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​នាយ​បេ​កក​ម្ម​ស៊ី​ហ្គេម​របស់​កម្ពុជានឹង​ដឹកនាំ​ប្រតិភូ មន្ដ្រី និង​ក្រុមការងារ​ជួរមុខចូលរួម​ប្រជុំ​នាយ​បេសកកម្ម និង​រៀបចំ​ជាមុន​ដំណើរ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយនា​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ នេះ។​

​សម្រាប់​ប្រតិភូ​កម្ពុជាដែល​នឹង​ចេញទៅ​ប្រជុំ​នាយ​បេសកកម្ម​នៅ​វៀតណាម​ល្ងាច​នេះ គឺមាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ជា​ប្រធាន​, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គលេខាធិការរង CAMSOC ជា​អនុប្រធាន ព្រមទាំង​សមាជិក ៨​រូប​ផ្សេងទៀតក្នុងនោះ​ក៏មាន​មន្ដ្រី​គណៈកម្មការ​ជំនាញ​មួយចំនួន​ផងដែរ ដូចជា​ប្រធាន​គណៈកម្មការ​ស្នាក់នៅ​-​ហូបចុក និង​ដឹកជញ្ជូន​, គណៈកម្មការ​ទីលាន​ប្រកួត​, គណៈកម្មការ Games IT រួមទាំង​លេខាធិការដ្ឋាន និង​មន្ដ្រី​ហិរញ្ញវត្ថុ CAMSOC ជាដើម។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹងថា បេសកកម្ម​នេះគឺ​តប​តាម​ការអញ្ជើញ​របស់​ម្ចាស់ផ្ទះ​វៀតណាម ដើម្បី​ចូលរួម​ប្រជុំ​ដោយផ្ទាល់ស្ដីពី​ការរៀបចំ​គ្រប់គ្រង​ដឹកនាំ​ ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​នាយ​បេសកកម្មដែល​ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ មុន​ការប្រកួត​ផ្លូវការដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។​

​អគ្គលេខាធិការ CAMSOC រូបនេះបាន​បញ្ជាក់ថា ការចូលរួម​ប្រជុំ​លើក​នេះក្រៅពី​ទទួលបាន​នូវ​ព័ត៌មាន និង​វឌ្ឍនភាព​ចុងក្រោយនៃ​ដំណើរ​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ និង​ការចូលរួម​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ក៏​ជា​ឱកាសល្អ​សម្រាប់​បំពេញបន្ថែម​បទពិសោធន៍ ក្នុង​ការដឹកនាំ​គ្រប់គ្រង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​បន្ដវេននា​ឆ្នាំ​២០២៣ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm