ក្រសួងការងារកំពុងសម្រុកផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជិត ៩ម៉ឺនកន្លែងទៀត​ដល់​មូលដ្ឋាន​ពលរដ្ឋ

2026/02/06 07:33:33 pm        383

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០២៦នេះ កំពុងសម្រុកធ្វើការផ្សព្វផ្សាយនូវឱ កាស​ការងារ ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ខណៈបច្ចុប្បន្ននេះ កំពុង​នៅ​សល់​ការងារ​ជិត ៩ម៉ឺនកន្លែងទៀត កំពុងរងចាំអតីតពលករមកពីប្រទេសថៃ បងប្អូនកំពុងភៀសសឹក និង​ប្រជាពលរដ្ឋផ្សេងៗទៀត ។

ក្នុងពេល​ចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិក ដែលជាអតីតពលករខ្មែរមកពីប្រទេសថៃ នៅ​រោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់ H&W ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ស៊ុន មេសា អ្នក​នាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហ​គ្រាសប្រមាណជាង ៤ម៉ឺន ៦ពាន់កន្លែង ខណៈរោងចក្ររាប់រយកន្លែងទៀត កំពុងសាង​សង់​បន្ថែម​នៅ​ក្នុង​រាជធានីភ្នំពេញ និងបណ្ដាខេត្តមានសក្ដានុលពលរដ្ឋចំនួនទៀត។

លោក​បានបន្តថា ស្របនឹងកំណើនរោងចក្រសហគ្រាស កើតឡើងឥតឈប់ឈរនេះ គឺ​នៅ​សល់​ការងារ​ច្រើន​រហូតដល់ជិត៩ម៉ឺនកន្លែង ដូច្នេះហើយ នៅឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រុកធ្វើវេទិកាការងារឲ្យបានប្រមាណជាង ៦០ដងថែមទៀត នៅក្នុងខេត្ត​គោល​ដៅ​ចំនួន​១៤ ដើម្បីផ្សព្វផ្សាយឱកាសការងារដល់អតីតពលករមកពីប្រទេសថៃ បង​ប្អូន​ភៀស​សឹក​ សិស្សនិស្សិត និងប្រជាពលរដ្ឋ ដែលចង់ធ្វើការ។

លោក ស៊ុន មេសា បានបន្ថែមថា ចាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និង​កង​ទ័ព​ថៃ​ គឺមានពលករខ្មែរប្រមាណជិត ៩៦ម៉ឺននាក់ បានត្រឡប់មកពីប្រទេសថៃវិញ ហើយ​បច្ចុប្បន្ន​ ក្រសួងបានរកការងារឲ្យពួកគាត់បានធ្វើ ប្រមាណជាង ៦២ម៉ឺននាក់ និងមានជាង ៣ម៉ឺន​នាក់​ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

ជាមួយនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវយ៉ាងទទួច ដល់ពលរដ្ឋខ្មែរ ដែល​មាន​បំណង​ចង់​ធ្វើការ និងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមរាជធានីខេត្ត ឬ​ទាក់​ទង​តាមលេខទូរស័ព្ទ ១២៩៧ ហើយការផ្ដល់ជូនការងារនេះ ផ្ដល់អទិភាព​ដល់​អតីត​ពលករ​ទើប​ត្រឡប់​មក​ពី​ប្រទេសថៃ និងបងប្អូនបន្តភៀសសឹក៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm