លោក Netanyahu លើកពីលក្ខខណ្ឌកើនឡើងសម្រាប់ការដួលរលំរបបអ៊ីរ៉ង់ នៅមុនកិច្ចចរចាអូម៉ង់

2026/02/06 07:42:08 pm        215

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនៅទីក្រុងយេរូសាឡិម រយៈពេលមួយថ្ងៃប៉ុណ្ណោះមុនកិច្ចចរចាដែលបានគ្រោងទុកនៅប្រទេសអូម៉ង់ នាថ្ងៃសុក្រនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងស្របពេលដែលសារភាពតានតឹងនៅតែខ្ពស់។

ដំបូងឡើយ កិច្ចប្រជុំកម្រិតខ្ពស់នៃគណៈរដ្ឋមន្ត្រីមួយនេះត្រូវបានកំណត់ឱ្យធ្វើឡើងតាំងតែពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ប៉ុន្តែលោក Netanyahu បានលើកទៅធ្វើនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រេសិតជាន់ខ្ពស់អាមេរិក លោក Steve Witkoff និងលោក Jared Kushner គ្រោងបើកកិច្ចចរចានុយក្លេអ៊ែរនៅអូម៉ង់ក្នុងថ្ងៃសុក្រនេះ ដោយទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការគំរាមកំហែងរបស់ពួកគេ។

ការិយាល័យរបស់លោក Netanyahu មិនបានចេញសេចក្តីថ្លែងការណ៍ ឬអត្ថាធិប្បាយណាមួយលើកិច្ចប្រជុំទេ ប៉ុន្តែទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលរាយការណ៍ថា កិច្ចប្រជុំនោះមិនបានផ្តោតជាចម្បងលើតែអ៊ីរ៉ង់ឡើយ។ របាយការណ៍បន្តថា លោក Netanyahu បានពិភាក្សាបញ្ហាអ៊ីរ៉ង់ នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនោះទៅទៀត គឺនៅក្នុងសម័យប្រជុំមួយកាលពីថ្ងៃពុធរបស់សភា ជាទីដែលលោក Netanyahu ប្រាប់ក្រុមមន្រ្តីថា «មានការប្រមូលផ្តុំនៃលក្ខខណ្ឌឆ្ពោះទៅរកស្ថានភាពដ៏សំខាន់មួយ ដែលអាចនាំមកនូវការដួលរលំនៃរបបអ៊ីរ៉ង់»។

របាយការណ៍និយាយទៀតថា លោក Netanyahu បានព្រមានថា លោកក៏មិនប្រាកដចិត្តដែរថា តើស្ថានភាពនេះនឹងគ្រប់គ្រាន់សម្រាប់លទ្ធផលបែបនោះដែរឬទេ។ អ្នកនាំពាក្យមួយរូបរបស់សភាអ៊ីស្រាអែល បាននិយាយថា លោក Netanyahu បានថ្លែងទៅកាន់កិច្ចប្រជុំបិទទ្វាររបស់សភាថា ប្រសិនបើអ៊ីរ៉ង់ វាយប្រហារអ៊ីស្រាអែល «នោះអ៊ីរ៉ង់នឹងប្រឈមមុខនឹងការឆ្លើយតបដ៏ខ្លាំងក្លាមួយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm