អារ៉ាប៊ីសាអ៊ូឌីត ជះប្រាក់និងឥទ្ធិពលទៅក្នុងយេម៉ែន បន្ទាប់ពីបណ្តេញអារ៉ាប់រួមចេញពីទីនោះ

2026/02/06 07:44:41 pm        171

ប្រភពពីមន្ត្រីចំនួន ៦រូបបានប្រាប់សារព័ត៌មានរ៉យទ័រថា បន្ទាប់ពីរុញច្រានអេមីរ៉ាតអារ៉ាប់រួម ចេញពីប្រទេសយេម៉ែន កាលពីចុងឆ្នាំមុន ពេលនេះ អារ៉ាប៊ីសាអ៊ូឌីតកំពុងដាក់ពង្រាយដើមទុននយោបាយនិងចាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងដើម្បីនាំប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួនមួយនេះ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែរឹងមាំ ជាសញ្ញាមួយបង្ហាញថា ទីក្រុងរីយ៉ាដកំពុងអះអាងឥទ្ធិពលឡើងវិញនៅក្នុងតំបន់ បន្ទាប់ពីផ្តល់អាទិភាពដល់របៀបវារៈក្នុងស្រុកអស់ជាច្រើនឆ្នាំ។

ប្រភពនិយាយថា បញ្ហាប្រឈមក៏នៅតែមាន។ ព្រះរាជាណាចក្រឈូងសមុទ្រដ៏មានទ្រព្យសម្បត្តិមួយនេះ កំពុងព្យាយាមបង្រួបបង្រួមក្រុមប្រដាប់អាវុធនិងកុលសម្ព័ន្ធដែលបែកបាក់គ្នា ហើយក៏កំពុងគាំទ្ររដ្ឋមួយដែលដួលរលំ តាមរយៈការផ្ដល់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែនៅមានជម្លោះដែលមិនទាន់ដោះស្រាយរួចជាមួយពួកឧទ្ទាមហ៊ួទី នៅភាគខាងជើងយេម៉ែន ខណៈទីក្រុងរីយ៉ាដខ្លួនឯងផ្ទាល់ក៏កំពុងប្រឈមនឹងវិបត្តិថវិកាក្នុងប្រទេសផងដែរ។

យោងតាមមន្ត្រីយេម៉ែន ៤រូប និងមន្រ្តីលោកខាងលិច ២រូប បានឱ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត ដែលមានព្រំប្រទល់ ១.៨០០គីឡូម៉ែត្រជាមួយយេម៉ែន កំពុងផ្តល់ថវិកាជិត ៣ ពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ ដើម្បីទូទាត់ប្រាក់ខែសម្រាប់កងកម្លាំងយេម៉ែន និងមន្ត្រីរាជការស៊ីវិល ហើយរួមទាំងថវិកាប្រហែល ១ ពាន់លានដុល្លារ សម្រាប់ប្រាក់ខែរបស់យុទ្ធជននៅភាគខាងត្បូង ដែលធ្លាប់បង់ដោយទីក្រុងអាប៊ូដាប៊ី។

រដ្ឋមន្ត្រីក្រសួងព័ត៌មានយេម៉ែន លោក Muammar Eryani បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា «អារ៉ាប៊ីសាអ៊ូឌីត បានសហការជាមួយយេម៉ែន ហើយបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកប្រាក់ខែទាំងអស់ឱ្យបានពេញលេញ» ដោយមិនផ្តល់តួលេខសរុបនោះទេ។ លោកបន្ថែមថា ការគាំទ្រពីអារ៉ាប៊ីសាអ៊ូឌីត នឹងអនុញ្ញាតឱ្យយេម៉ែន រៀបចំក្រុមប្រដាប់អាវុធឡើងវិញ និងនាំពួកគេមកស្ថិតនៅក្រោមអំណាចរបស់រដ្ឋ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm       
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        14
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm