ផែនទី៖ អេមីរ៉ាតអារ៉ាប់រួម គ្រោងសង់អគារធំមួយសម្រាប់ពលរដ្ឋហ្កាហ្សា នៅក្រុងភាគខាងត្បូងដែលអ៊ីស្រាអែលគ្រប់គ្រង

2026/02/06 07:57:20 pm        225

យោងតាមផែនទីដែលបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងប្រភពដែលត្រូវបានជូនដំណឹងអំពីផែនការនេះ បានឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួម បានរៀបចំផែនការសាងសង់បរិវេណអគារដ៏ធំមួយ ដើម្បីផ្តល់ជម្រកដល់ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបាត់បង់ទីជម្រក នៅក្នុងផ្នែកមួយនៃទីក្រុងភាគខាងត្បូងតំបន់ហ្កាហ្សា ក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។

ផែនទីគម្រោងនោះ បង្ហាញឱ្យឃើញកន្លែងមួយឈ្មោះថា «អគារលំនៅដ្ឋានបណ្ដោះអាសន្នរបស់អេមីរ៉ាតអារ៉ាប់រួម» នឹងត្រូវបានសាងសង់នៅជិតទីក្រុងរ៉ាហ្វា (Rafah) ដែលធ្លាប់ជាទីក្រុងមានប្រជាជនប្រហែល ២៥ម៉ឺននាក់ ប៉ុន្តែឥឡូវនេះស្ទើរតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី និងបាត់បង់ប្រជាជនអស់ទាំងស្រុង ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល។

ផែនទីបង្ហាញថា អគារលំនៅដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម នឹងស្ថិតនៅជិត «បន្ទាត់លឿង» ដែលបានព្រមព្រៀងគ្នាក្រោមបទឈប់បាញ់កាលពីខែតុលា ដើម្បីកំណត់ព្រំដែនរវាងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងក្រុមហាម៉ាស។ទីក្រុងរ៉ាហ្វា ដែលនៅជិតព្រំដែនអេហ្ស៊ីប គឺជាទីតាំងមួយដែលការកសាងឡើងវិញនៃតំបន់ហ្កាហ្សា ត្រូវបានរំពឹងថានឹងចាប់ផ្តើម នៅក្រោមផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើនកុះករមួយនេះ បន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញរយៈពេលពីរឆ្នាំ។

បណ្ដាប្រទេសម្ចាស់ជំនួយ ស្ទាក់ស្ទើរក្នុងការផ្តល់មូលនិធិដល់ផែនការនេះ ដោយសារបារម្ភថា ការមិនចុះសម្រុងគ្នាលើការរំសាយអាវុធពីពួកសកម្មប្រយុទ្ធហាម៉ាស អាចនាំឱ្យភាគីទាំងពីរវិលទៅរកជម្លោះទ្រង់ទ្រាយធំវិញ។ ក្រុមអ្នកការទូតនិយាយថា មានការសង្ស័យអំពីលទ្ធភាពនយោបាយនៃគម្រោងរបស់អារ៉ាប់រួមមួយនេះ ដោយសារប្រជាជនប៉ាឡេស្ទីនភាគច្រើនអាចនឹងបដិសេធ មិនព្រមស្នាក់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែលនោះទេ ខណៈជនស៊ីវិលភាគច្រើនរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៃដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm