អ្នកធ្វើដំណើរតាមដងផ្លូវ គាំទ្រឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឡើងវិញ

2026/02/06 08:08:24 pm        662

ក្រសួងមហាផ្ទៃបានប្រកាស ពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២៦នេះតទៅ។ ស្របគ្នានឹងការប្រកាសនេះដែរ អ្នកធ្វើដំណើរ​តាម​ដង​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ​ចង់ឱ្យមានការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវឡើងវិញ ព្រោះ​ពួក​គេ​មើល​ឃើញ​ដែរ​ថា អ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ នៅពេលមាន​ការ​បន្ធូរ​បន្ថយ​មួយ​រយៈ​កន្លងមកនេះ។

ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ត្រូវបានប្រកាសអនុវត្ត ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦​នេះតទៅ។ ទោះយ៉ាងណាក៏ដោយ នៅតាមគោលដៅចរាចរណ៍មួយចំនួន ពុំ​ទាន់​អនុវត្ត​ការ​ផាក​ពិន័យ​នោះទេ គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។ សម្រាប់​គោល​ដៅ​ចរាចរណ៍​នៅ​ចំណុចទីតាំងស្ពានដែក ចំការដូង ជាទីតាំងមមាញឹកមួយ រៀងរាល់ថ្ងៃ គឺ​សមត្ថកិច្ច​បន្ត​សម្រប​សម្រួលចរាចរណ៍ ជាធម្មតា តែក៏ពុំទាន់អនុវត្តការផាកពិន័យនោះដែរ ។

សម្រាប់​អ្នក​ធ្វើដំណើរឆ្លងកាត់ចំណុចនេះនៅថ្ងៃនេះផ្ទាល់ ក៏នៅបន្ត​មាន​អ្នក​បើក​បរ​មិន​ពាក់​មួក​ការ​ពារ​សុវត្ថិភាពដែរ ក្នុងនោះមានទាំងយុវជន មានទាំងសិស្ស មានទាំងមនុស្សវ័យចំណាស់។

សម្រាប់​ពលរដ្ឋដែលបើកបរម៉ូតូ និងម៉ូតូកង់បី លើកឡើងថា ពួកគេចង់ឱ្យមាន​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ឡើងវិញ។ ពួកគេមើលឃើញផ្ទាល់ពីការធ្វេសប្រហែស របស់អ្នកបើកបរ​មួយ​ចំនួន​ស្របពេលដែល មានការបន្ធូរបន្ថយ និងមិនមានការផាកពិន័យកន្លងមកនេះ។

ជា​អ្នក​បើកបរ ពួកគេចង់ឱ្យអ្នកបើកបរតាមដងផ្លូវគ្រប់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ដើម្បី​សុខសុវត្ថិភាព។

ការប្រកាសពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះ ស្រប​ពេល​ដែល​មាន​ការ​រក​ឃើញ​​ថា​ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ក្នុងពេលវេលាដែល​មាន​ការ​បន្ធូរ​បន្ថយ​កន្លង​មក​នេះ​។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ១៦០ថ្ងៃ(គិតចាប់ពីថ្ងៃទី២៥ ខែ​កក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេល​នោះ​ករ​ណី​គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ​១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ជា​ពិសេស​រយៈ​ពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើន​៤២​លើក ​ស្មើ១៩% អ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ មូល​ហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរល្មើសល្បឿន៤៧% មិនគោរពសិទ្ធិ២១% មិន​ប្រកាន់​ស្តាំ​១០% ប្រជែងគ្រោះថ្នាក់៧% បត់គ្រោះថ្នាក់៦% ស្រវឹង៣% សញ្ញាចរាចរណ៍២% កត្តា​យាន​១%​ ងងុយ១% និងកត្តាផ្លូវ១% ៕​ អត្ថបទ៖ គឹម ហុក



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm