ពលរដ្ឋបន្តសាទរបទបញ្ជារបស់រាជរដ្ឋាភិបាលបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា

2026/02/06 08:27:21 pm        118

ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រខ្ពស់ចំពោះគោលជំហរមុតមាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច​ធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ខិតខំ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ​ចេញ​ពីកម្ពុជា។

ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដាក់បញ្ជាដោយគោលជំហរមុតមាំ ចំពោះ​អាជ្ញាធរ​ឱ្យ​បោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយសម្តេចលើកឡើងថា « យើង​ត្រូវ​តែ​រួម​គ្នា​ប្តេជ្ញា​ចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បី​នាំ​មក​វិញ​នូវ​អ្វីដែលល្អៗ សម្រាប់ជាតិ និង ប្រជាជនយើង» ។

ចំណែកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏​បាន​បន្ត​ណែ​នាំ​ដាក់កំហិតដល់អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិទាំង២៥រាជធានីខេត្ត ត្រូវ​ម្ចាស់​ការ​ក្នុង​ការ​សម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ (Online Scams) ឱ្យអស់ពីមូលដ្ឋានខ្លួន ត្រឹម​ខែ​មេសា​ ឆ្នាំ២០២៦នេះ។

ពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុង​ការ​កម្ទេច​បទ​ល្មើស​ឧក្រិដ្ឋ​ទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថិរភាពដល់ប្រទេសជាតិ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយ​ជា​ជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់​ឲ្យ​កម្ពុជា​លេច​មុខ​លេច​មាត់​នៅ​ឆាក​អន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ​ក៏ដូចជាការអភិវឌ្ឍន៍ជាដើម ។

ដើម្បីជាការឆ្លើយតប ទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាន​នឹងកំពុងបន្តការ យកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ យុទ្ធនាការ នៃ​ការ​ចុះ​រដ្ឋបាលត្រួតពិនិត្យនេះ គឺតែងបានធ្វើ ឡើងជា​រឿយៗ​ទៅ​តាម​ទីតាំង​ជួល​ការ​ស្នាក់​នៅ​តាម​ទីតាំង​ផ្ទះជួ​ល ,អគារបន្ទប់ជួល, ខុនដូរ, ផ្ទះសំណាក់ និង សណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់អំពីការរស់នៅដោយស្របច្បាប់ត្រឹមត្រូវរបស់ជន បរទេសទាំងឡាយ ជៀស​វៀង​ការ​ស្នាក់នៅដោយលួចលាក់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm