ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវ​ដល់វិស័យឯកជនបង់ពន្ធ​ជូនរដ្ឋគ្រប់ៗ​គ្នា​ដើម្បីអភិវឌ្ឍន៍ជាតិ

2026/02/06 09:10:05 pm        250

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ ចូលរួម​បំពេញ​កាតព្វ​កិច្ចបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ៗគ្នា ចូលរួមចំណែក​ដល់ការប្រមូល​ចំណូល​ជូនរដ្ឋ ដើម្បីរាជរដ្ឋាភិបាលមានលទ្ធភាពជំរុញអភិវឌ្ឍន៍លើវិស័យសំខាន់ៗ ក្នុង គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងវេទិកាពន្ធដារ​កម្ពុជា​ឆ្នាំ​២០២៦ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះថា ជុំវិញការបង់ពន្ធជូនរដ្ឋនេះ ឃើញថា វិស័យ​ឯកជន​មានការយល់ដឹងច្រើន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែក៏នូវ ជួបបញ្ហា​ប្រឈម​ខ្លះ​ៗ​អំពី​នីតិវិធីមួយចំនួន បញ្ហានេះ, សូមឱ្យរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ជួយ​សម្រួល​ដើម្បីធ្វើឱ្យអ្នក ជាប់ងាយស្រួល ក្នុងការបំពេញកាតព្វបង់ពន្ធ និងផ្តល់នូវ​ទំនុក​ចិត្ត​រវាង​គ្នាទៅ​វិញទៅមក។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ចំពោះសភាពាណិជ្ជកម្មកម្ពុជា គឺបានប្តេជ្ញាចិត្តយ៉ាងមុតមាំ​របស់​ខ្លួន ក្នុងការធ្វើការងារយ៉ាងជិត ស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្ម ប្រកបដោយការទទួល ខុសត្រូវ ការប្រកួត​ប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកប​ដោយចីរភាព។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ សូមបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកដល់ការប្រមូលចំណូល របស់រាជរដ្ឋាភិបាល សម្រាប់យកទៅអភិវឌ្ឍន៍វិស័យសំខាន់ៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋាន ពន្ធដារ បន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើប ឬហៅជាភាសាអង់គ្លេសថា Tax Administration 3.0 នាពេលខាងមុខ ស្របតាមចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», សម្រាប់ធ្វើជា ត្រីវិស័យ ជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងពង្រឹងអនុលោមភាពសារពើពន្ធ ធ្វើឲ្យការបំពេញ កាតព្វកិច្ចសារពើពន្ធរបស់វិស័យឯកជន កាន់​តែមានភាពងាយស្រួល និងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងផងដែរថា វេទិកា ពន្ធដារកម្ពុជា គឺជាយន្តការថ្មី ដើម្បីបំពេញបន្ថែមទៀត ពីលើយន្តកាកិច្ចសហការជាមួយវិស័យឯកជន ដែលកំពុងអនុវត្តស្រាប់ និងក៏ជា ឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ ជាពិសេសក្នុង​ឱកាសដែល​មាន​ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឯកជន ទាំងតំណាងស្ថានទូត និងកុងស៊ុល និងទាំងដៃគូអភិវឌ្ឍនានា។ បញ្ហាខាងលើនេះ ឯកឧត្តមក៏បានទទួលស្តាប់ មតិរបស់អ្នកចូលរួមដែលលើកឡើងពីពន្ធដារ ជាពិសេសវិស័យឯកជនដែលជាអ្នកទទួលបានការលើកទឹកចិត្តពន្ធដារ ដើម្បីពិនិត្យមើលថា តើយន្តការដែលបានដាក់ចេញកន្លងមកមានប្រសិទ្ធភាព និងសម្រេចបានគោលដៅយ៉ាងណា? អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        55
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm