ឯកអគ្គរដ្ឋទូតអាមេរិកចោទប្រធានសភាប៉ូឡូញថា បានប្រមាថលោក TRUMP

2026/02/06 10:02:19 pm        221

ឯកអគ្គរដ្ឋទូតរបស់ខ្លួន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតសហរដ្ឋអាមេរិក នឹង «លែងមានទំនាក់ទំនងបន្តទៀត» ជាមួយប្រធានសភាប៉ូឡូញទៀតហើយ បន្ទាប់ពីមានការអះអាងថា លោកបានប្រមាថលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក Tom Rose បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដោយសារតែ «ការប្រមាថ ដ៏ធ្ងន់ធ្ងរ និងគ្មានការគោរព»របស់ប្រធានសភាប៉ូឡូញ លោក Wlodzimierz Czarzasty ចំពោះមេដឹកនាំអាមេរិក។

លោក Rose បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអាមេរិក-ប៉ូឡូញ ឬមិនគោរព (លោក ត្រាំ) ដែលបានធ្វើកិច្ចការយ៉ាងច្រើនសម្រាប់ប្រទេសប៉ូឡូញ និងប្រជាជនប៉ូឡូញនោះទេ»។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឆ្លើយតបនៅថ្ងៃដដែលនោះ ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«លោកឯកអគ្គរដ្ឋទូត Rose និងសម្ព័ន្ធមិត្ត គួរតែគោរពគ្នាទៅវិញទៅមក គឺមិនមែនបន្ទោសគ្នាទៅវិញទៅមកនោះទេ»។

«យ៉ាងហោចណាស់ នេះគឺជារបៀបដែលយើង យល់ពីភាពជាដៃគូ នៅក្នុងប្រទេសប៉ូឡូញ»។

កាលពីថ្ងៃចន្ទ (ទី ០២ ខែកុម្ភៈ) លោក Czarzasty បានរិះគន់សំណើរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ដើម្បីគាំទ្របេក្ខភាពរបស់លោក ដូណាល់ ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព។

លោកបានប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំនឹងមិនគាំទ្រសំណើសុំរង្វាន់ណូបែលសន្តិភាពសម្រាប់លោកប្រធានាធិបតី ត្រាំ ពីព្រោះលោកមិនសមនឹងទទួលបានរង្វាន់នេះទេ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm