ប្រធានាធិបតីគុយបានិយាយថា លោកមានឆន្ទៈក្នុងការចរចាជាមួយអាមេរិក «ដោយគ្មានសម្ពាធ»

2026/02/06 10:11:16 pm        299

លោកប្រធានាធិបតី Miguel Diaz-Canel បានទទូចកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការគំរាមកំហែងជាច្រើនខែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា គុយបាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសន្ទនាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនស្ថិតនៅក្រោមសម្ពាធនោះទេ។

លោក Diaz-Canel បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិតាមទូរទស្សន៍ និងវិទ្យុរដ្ឋថា៖«គុយបាមានឆន្ទៈក្នុងការចូលរួមក្នុងការសន្ទនាជាមួយសហរដ្ឋអាមេរិក ដែលជាការសន្ទនាអំពីប្រធានបទណាមួយ...ប៉ុន្តែដោយគ្មានសម្ពាធ ឬបុរេលក្ខខណ្ឌទេ»។

លោកបានបន្ថែមថា ការសន្ទនាណាមួយ ត្រូវតែធ្វើឡើង «ពីជំហរស្មើភាពគ្នា ដោយគោរពអធិបតេយ្យភាព ឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងរបស់យើង» និងដោយគ្មាន «ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់យើង»។

លោក ត្រាំ បានធ្វើការគំរាមកំហែងម្តងហើយម្តងទៀតប្រឆាំងនឹងប្រទេសគុយបាដែលគ្រប់គ្រងដោយកុម្មុយនិស្ត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសន្យាថា នឹងកាត់ផ្តាច់លទ្ធភាពទទួលបានប្រេងរបស់ខ្លួន និងបញ្ជាក់ថា ប្រទេសកោះនេះ «ត្រៀមខ្លួនរួចជាស្រេច ដើម្បីដួលរលំ»។

ប្រទេសគុយបា ដែលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច បានពឹងផ្អែកលើការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ុយអេឡាជាយូរមកហើយ ដែលមេដឹកនាំរបស់ខ្លួន ត្រូវបានបណ្តេញចេញនៅក្នុងប្រតិបត្តិការយោធាដ៏សាហាវរបស់សហរដ្ឋអាមេរិក កាលពីខែមុន។

ក្រោយមក លោក ត្រាំ ដែលបានអះអាងថា ខ្លួនគ្រប់គ្រងប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា បានបេ្តជ្ញា នឹងផ្តាច់ការផ្គត់ផ្គង់ប្រេងដល់គុយបា និងបានគំរាមដាក់ពន្ធគយលើប្រទេសដទៃទៀត ដែលហ៊ានចូលជួយទីក្រុងឡាហាវ៉ាន ដែលរងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនោះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm