គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ

2026/02/06 03:44:20 pm        589

គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់​ពី​បញ្ចប់​ការ​ដោះស្រាយផលប៉ះពាល់ពលរដ្ឋ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ខែកុម្ភៈបាន​ប្រាប់​BTV​ឲ្យ​ដឹងថា គម្រោងព្រែកជីកហ្វូណន​តេជោនឹង​ចាប់​ផ្ដើម​ដាក់​គ្រឿង​ចក្រ​សាង​សង់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខនេះ បន្ទាប់ពីបញ្ចប់ការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ និង​និតិ​វិធី​ផ្សេង​ៗ​។

ការដោះស្រាយផលប៉ះពាល់ពលរដ្ឋធ្វើឡើងតាមយន្តការរបស់រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹក​ជញ្ជូន ​អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

ព្រែកជីកហ្វូណន-តេជោ គ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លា និងប្រើប្រាស់រយៈ ពេល​៤ឆ្នាំ ទើបសាងសង់រួចរាល់។ ព្រែកជីកនេះ បានតភ្ជាប់ផ្លូវទឹករវាងទន្លេមេង្គ ទៅកាន់​សមុទ្រ​របស់កម្ពុជា ដែលត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែក​ជីក​ហ្វូណន​-តេជោ មានបណ្តាយប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់​ផ្នែក​ខាង​លើ​ប្រវែង​១០០​ម៉ែត្រ និងមុខ កាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹក​ប្រមាណ​៥,៤​ម៉ែត្រ ​មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

ព្រែកជីកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបាន បើក​ការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងប្រវិត្តសាស្រ្តព្រែកជីកហ្វូណននេះ នឹងផ្តល់​ផល​ប្រយោជន៍​ជា ច្រើនដល់ប្រទេសកម្ពុជាដូចជា៖លើកកម្ពស់សេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍ជាដើម៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
2026/04/05 08:20:22 pm        1
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm        1
អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am