កាណាដា និងបារាំងបើកស្ថានកុងស៊ុល នៅកោះ Greenland ជាការបង្ហាញការគាំទ្រ

2026/02/06 10:55:17 pm        100

នាថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) កាណាដា និងបារាំង ដែលប្រទេសទាំង ២ ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះគោលបំណងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការគ្រប់គ្រងលើកោះ Greenland (ហ្គ្រីនឡែន) នឹងបើកស្ថានកុងស៊ុលនៅក្នុងរដ្ឋធានីនៃដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដែលជាការបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលមូលដ្ឋាន។

ចាប់តាំងពីបានវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅឆ្នាំ២០២៥ លោក Trump បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនត្រូវការគ្រប់គ្រងកោះអាក់ទិកយុទ្ធសាស្ត្រ និងសម្បូរទៅដោយរ៉ែមួយនេះ ដោយសារហេតុផលសន្តិសុខ។ តែកាលពីខែមករា មេដឹកនាំអាមេរិករូបនេះ បានដកការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមកាន់កាប់កោះ Greenland បន្ទាប់ពីបាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» ជាមួយប្រមុខអង្គការណាតូ (NATO) លោក Mark Rutte ដែលធានាដល់ការមានឥទ្ធិពលរបស់អាមេរិកកាន់តែធំជាងមុន។

ក្រុមការងារអាមេរិក-ដាណឺម៉ាក-ហ្គ្រីនឡែន ត្រូវបានបង្កើតឡើង ដើម្បីពិភាក្សាអំពីវិធីដោះស្រាយក្ដីកង្វល់របស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងសន្តិសុខ នៅតំបន់អាក់ទិក ប៉ុន្តែសេចក្ដីលម្អិតនៃកិច្ចពិភាក្សានោះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីផែនការរបស់ទីក្រុងប៉ារីស ក្នុងការបើកស្ថានកុងស៊ុល ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុង Nuuk ក្នុងខែមិថុនា ឆ្នាំ២០២៥ ជាកន្លែងដែលលោកបានបង្ហាញពី «សាមគ្គីភាព» របស់អឺរ៉ុបជាមួយកោះ Greenland និងបានរិះគន់មហិច្ឆតារបស់លោក Trump។ ចំណែកកាណាដាបានប្រកាសកាលចុងឆ្នាំ២០២៤ ថា ខ្លួននឹងបើកស្ថានកុងស៊ុលនៅដែនដីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm