កាន់តែ​កៀក Liverpool ឈ្នះ​នៅ​ទឹកដី Arsenal ដេញ​តាម​ក្រុម​កំពូល​តារាង Man City តែមួយ​ពិន្ទុ​ប៉ុណ្ណោះ

2022/03/17 06:06:24 pm        176

​បាល់ទាត់៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្ត​ដាក់​សំពាធ​លើ​ក្រុម​កំពូល​តារាង Manchester City ដោយ​ដេញ​ពីក្រោយ​តែ ១ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Arsenal ២-០ យប់មិញ​។

​​Arsenal ដែល​កំពុងមាន​ទំរង់​លេង​ល្អ និង​កំពុង​ប្រយុទ្ធ​ដើម្បី​តំណែង Top4 របស់ខ្លួន​នោះ​មិនអាច​ទប់​ជាប់​ឡើយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Diogo Jota រក​គ្រាប់​នាំមុខ​បានសំរេច​នៅ​នាទី​ទី ៥៤ មុន​ពេលដែល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino ធានា​ជ័យជំនះ​នៅ​នាទី​ទី ៦២​។ ​​នេះ​ជា​ជ័យជំនះ ៩ប្រកួត​ជាប់​គ្នា​ហើយ​សំរាប់ Liverpool នៅ Premier League ដែល​នៅពេលនេះ​ក្រុម​របស់លោក Jurgen Klopp ដេញ​ពីក្រោយ Manchester City តែ ១ពិន្ទុប៉ុណ្ណោះ​ក្រោយ​លេង​បាន ២៩ ប្រកួត​ដូចគ្នា​។ ​​ចំណែក Arsenal នៅតែ​បន្ត​ឈរ​លេខ ៤ ដដែល​ពីលើ​ក្រុម​លេខ ៥ Manchester United ១ពិន្ទុ​ហើយ​ក្រុម​របស់លោក Mikel Arteta នៅសល់ ២ ប្រកួត​ក្នុង​ដៃ​ទៀត​។

​​ដោយឡែក​មួយគូ​ទៀត​យប់មិញ​ផងដែរ Tottenham Hotspur ធ្វើដំណើរ​ទៅយក​បី​ពិន្ទុ​ពី​ទឹកដី Brighton​។ ​​ខ្សែការពារ Cristian Romero បើក​ការ​នាំមុខ​ឱ្យ Spurs នៅ​នាទី​ទី ៣៧ ខណៈ​វគ្គ​ទី ២ ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ធានាជ័យជំនះ​នៅ​នាទី​ទី ៥៧ ដែលជា​គ្រាប់​ទី ៧ របស់គេ​ក្នុង ៦ ប្រកួត​ចុងក្រោយ​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Spurs បន្ត​ក្តីសង្ឃឹម​ដណ្តើម​តំណែង Top4 ផងដែរ​ដោយ​កំពុង​ឈរ​លេខ ៧ មាន ៤៨ ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​លេខ ៤ Arsenal ៣ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm