ការជាប់គាំងនយោបាយរបស់កោះតៃវ៉ាន់ ស្ទះដល់គម្រោងការពារជាតិ ៤០ពាន់លានដុល្លារ

2026/02/06 11:18:25 pm        70

ផែនការចំណាយលើវិស័យការពារជាតិដ៏ធំ ៤០ពាន់លានដុល្លាររបស់មេដឹកានាំកោះតៃវ៉ាន់ លោក Lai Ching-te ត្រូវបានជាប់គាំងផ្នែកនយោបាយ ខណៈដែលសមាជិកសភារបស់គណបក្សប្រឆាំង បដិសេធមិនពិចារណាលើសំណើនេះ ដោយគ្មានសម្បទានពីរដ្ឋាភិបាល ជាការសម្រេចដែលបង្កឲ្យមានការរិះគន់នៅទីក្រុងវ៉ាស៊ីនតោន។

កោះតៃវ៉ាន់បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើឲ្យវិស័យយោធារបស់ខ្លួនប្រសើរឡើង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកឲ្យធ្វើបន្ថែមទៀត ដើម្បីការពារខ្លួនពីការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីសំណាក់ប្រទេសចិន ដែលអះអាងថា កោះនេះ គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំង ក្នុងការនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងឡើយ។

លោក Lai ដែលគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា អំឡុងការបោះឆ្នោតដែលបានជួយឲ្យលោកឡើងកាន់អំណាចនៅឆ្នាំ២០២៤ បានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៦ នេះ។

ប៉ុន្តែការមិនចុះសម្រុងគ្នាយ៉ាងខ្លាំងក្លា រវាងគណបក្ស DPP និងគណបក្សប្រឆាំងដែលកាន់កាប់អាសនៈច្រើនបំផុតនៅក្នុងសភា បានឈានដល់ចំណុចខ្ពស់បំផុត ដែលសំណើរបស់រដ្ឋាភិបាលនេះ ត្រូវបានរារាំងដល់ទៅ ១០ដងហើយ គិតចាប់តាំងពីដើមខែធ្នូឆ្នាំមុន។

កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦) លោក Lai បានទទូចថា៖ «យើងត្រូវតែបន្តពង្រឹងវិស័យការពារជាតិរបស់យើង»។ ហើយលោកបានអំពាវនាវម្តងទៀតឲ្យគណបក្សប្រឆាំងពិនិត្យឡើងវិញនូវថវិកាការពារជាតិពិសេសចំនួន ៤០ពាន់លានដុល្លាររបស់រដ្ឋបាលនេះ និងថវិកាទូទៅឆ្នាំ២០២៦ របស់ខ្លួន ដែលក៏កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរនៅក្នុងសភា។

ដោយត្រូវបានបង្ហាញនៅក្នុងខែវិច្ឆិកា ផែនការសម្រាប់ការចំណាយបន្ថែមលើវិស័យការការពារជាតិនេះ បានកើតឡើង ស្របពេលដែលកោះនេះកំពុងស្វែងរកការទប់ទល់នឹងការលុកលុយដែលអាចកើតមានរបស់ប្រទេសចិន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm