មូលដ្ឋានអ្នកប្រើប្រាស់អ៊ីនធឺណិតរបស់ចិន បានឡើងដល់ ១.១២៥ពាន់លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ដោយអត្រាចូលប្រើប្រព័ន្ធអ៊ីនធឺណិតមានលើសពី ៨០ភាគរយ។ នេះបើយោងតាមរបាយការណ៍ស្ថិតិលើកទី៥៧ ស្តីពីការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសចិន។
របាយការណ៍នេះត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតចិន ដែលបានឲ្យដឹងថា អត្ថប្រយោជន៍នៃការអភិវឌ្ឍឌីជីថល កំពុងបានទៅដល់ប្រជាជនគ្រប់លំដាប់ថ្នាក់នៃសង្គម។

ជាមួយគ្នានេះ សេដ្ឋកិច្ចឌីជីថលរបស់ចិន បន្តកំណើនស្ថិរភាព ដោយតម្លៃបន្ថែមនៃវិស័យឌីជីថលស្នូល កើនឡើងដល់ ១០,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយអ្នកប្រើប្រាស់ ៦០២លាននាក់ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅចុងឆ្នាំនោះ ដែលបង្ហាញពីតួនាទីកាន់តែធំរបស់ AI នៅក្នុងជីវិតប្រចាំថ្ងៃ និងការប្រកបការងារ។
របាយការណ៍នេះបង្ហាញពីការអភិវឌ្ឍអ៊ីនធឺណិតដែលជំរុញដោយនវានុវត្តន៍ និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានទស្សនវិស័យសម្រាប់អនាគត ជាមួយនឹងបណ្តាញទូរស័ព្ទចល័ត និងបណ្តាញថេរកម្រិតខ្ពស់ និងសមត្ថភាពកុំព្យូទ័រកាន់តែធំ ដែលបង្កើតបានគ្រឹះឌីជីថលកាន់តែរឹងមាំ។
ការសម្របខ្លួនជាមួយប្រព័ន្ធអ៊ីនធឺណិតកំពុងក្លាយជាការរួមបញ្ចូលកាន់តែច្រើន។ ដោយការចូលប្រើអ៊ីនធឺណិតលើសពី ៨០ភាគរយ អ្នករស់នៅជនបទ និងមនុស្សវ័យចំណាស់ កំពុងចូលរួមជាមួយសង្គមឌីជីថលក្នុងល្បឿនលឿនជាងមុន ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការតភ្ជាប់ និងអត្រាប្រើប្រាស់ នៅទូទាំងក្រុមប្រជាសាស្ត្រ៕


