នាយករដ្ឋមន្ត្រី៖ ហុងគ្រីបដិសេធមិនគាំទ្រផែនការរបស់សម្ព័ន្ធមិត្តណាតូ ក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែន

2026/02/07 12:26:52 am        62

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ទីក្រុងប៊ុយដាប៉ែស នឹងមិនគាំទ្រសម្ព័ន្ធមិត្តណាតូទេ ប្រសិនបើពួកគេសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ពីព្រោះវានឹងបង្កឲ្យមានសង្គ្រាមជាមួយរុស្ស៊ី។

អគ្គលេខាធិការណាតូ លោក Mark Rutte បានអះអាងនៅក្នុងសុន្ទរកថាមួយទៅកាន់សភា របស់អ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងគីវ កាលពីថ្ងៃទី ០៣ ខែកុម្ភៈថា អ្វីដែលហៅថា សម្ព័ន្ធភាពនៃឆន្ទៈ នឹងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ត្រូវបានសម្រេច។

លោក Orban បានប្រាប់ស្ថានីយ៍វិទ្យុ Kossuth ដោយធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់លោក Rutte ថា៖«វាមិនត្រឹមតែអំពីអ្វីដែលអគ្គលេខាធិការណាតូបាននិយាយនោះទេ ប៉ុន្តែថែមទាំងអំពីកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងបារាំង និងចក្រភពអង់គ្លេស» ស្តីពីការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីហុងគ្រី បានកត់សម្គាល់ថា លោកខាងលិចរំពឹងថា នឹងធ្វើដូច្នេះ ដើម្បីផ្តល់ការធានាសន្តិសុខដល់ទីក្រុងគីវ ប៉ុន្តែតាមពិតវានឹងបង្កហានិភ័យនៃជម្លោះជាមួយរុស្ស៊ីយ៉ាងពិតប្រាកដ។

លោក Orban បានសង្កត់ធ្ងន់ថា៖«រុស្ស៊ីនៅតែនិយាយថា កុំធ្វើវា ពីព្រោះកងទ័ពលោកខាងលិចនឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើពួកគេចូលទៅក្នុងអ៊ុយក្រែន»។ តាមគំនិតរបស់លោក «នេះមានន័យថា កងទ័ពអឺរ៉ុប ទាហានអឺរ៉ុប នឹងប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែន»។

លោកនាយករដ្ឋមន្ត្រីហុងគ្រី បានសង្កត់ធ្ងន់ថា៖«នេះជាមូលហេតុដែលយើងត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងមិនចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីទេ មិនថានៅក្នុងប្រទេសរុស្ស៊ី ឬនៅអ៊ុយក្រែនទេ»។ យោងតាមលោក ហុងគ្រីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រមានកំណត់ដល់សម្ព័ន្ធមិត្តណាតូ គឺមិនពេញលេញនោះទេ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm