ហេតុអ្វីបានជាថៃដែលកំពុងមានបញ្ហា បន្តបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្តូរ តែមិនដែលកើតឡើង

2026/02/07 12:28:46 am        60

អស្ថិរភាពនយោបាយរ៉ាំរ៉ៃរយៈពេល ២ទសវត្សរ៍ បានធ្វើឲ្យថៃប្រែពីប្រទេសសេដ្ឋកិច្ចមានសន្ទុះមួយ តាមកូរ៉េខាងត្បូង និងសិង្ហបុរី ក្នុងនាមប្រទេសអ្នកមាន ទៅជាប្រទេសតាមពីក្រោយគេក្នុងតំបន់ ដោយកំណើនសេដ្ឋកិច្ចនៅទ្រឹង បំណុលកើនឡើង វិសមភាពកាន់តែធំ និងកម្លាំងពលកម្មរួមតូច។

ទាំងនោះ គឺជាស្ថានភាព សម្រាប់ការបោះឆ្នោតនាចុងសប្តាហ៍នេះ ដែលគណបក្សមួយ កំពុងធ្វើយុទ្ធនាការកំណែទម្រង់យ៉ាងទូលំទូលាយ ទល់នឹងប្លុក២ ដែលសន្យាថា នឹងមានគោលនយោបាយប្រជានិយមបន្ថែមទៀត។

គណបក្សប្រជាជន (People’s Party) ដែលកើតចេញគណបក្សដើម Move Forward ដែលបានឈ្នះអាសនៈច្រើនបំផុត នៅក្នុងការបោះឆ្នោតចុងក្រោយ លើកឡើងថា ប្រទេសថៃអាចធ្វើឲ្យការធ្លាក់ចុះនោះប្រសើរឡើងវិញបាន លុះត្រាតែមានការកែទម្រង់នយោបាយ និងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ។ ក្រុមនេះកំពុងជំរុញឲ្យកែរដ្ឋធម្មនុញ្ញឡើងវិញ ទប់ស្កាត់ភាពផ្តាច់មុខដែលចាក់ឫសយ៉ាងជ្រៅ និងរុះរើសេដ្ឋកិច្ចផ្តាច់មុខដែលខ្លួននិយាយថា រារាំងដល់ការប្រកួតប្រជែង និងនវានុវត្តន៍។

តែយ៉ាងណាក្ដី ទោះបីជាខ្លួនឈ្នះបានអាសនៈច្រើនបំផុត នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០នាក់ក៏ដោយ ក៏ការខ្វះដៃគូចម្រុះធ្វើឲ្យផ្លូវរបស់ខ្លួនទៅកាន់ការបង្កើតរដ្ឋាភិបាលកាន់តែស្មុគស្មាញ។ ចំណែកគូប្រជែង គឺគណបក្សភឿថៃ (Pheu Thai) និងគណបក្សភូមិចៃថៃ (Bhumjaithai) របស់នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul ពេញចិត្តគោលនយោបាយដែលភាគច្រើនស្របនឹងគោលនយោបាយ ២ទសវត្សរ៍កន្លងមក ដែលនោះគឺការផ្តល់ប្រាក់ជាសាច់ប្រាក់ និងការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី។

លោក Gareth Leather ដែលជាអ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុន Capital Economics បានលើកឡើងថា៖ «ប្រសិនបើអ្នកមានកំណែទម្រង់នយោបាយដែលមានអត្ថន័យ ពោលគឺប្រសិនបើអ្នកពិតជាមានរដ្ឋាភិបាលគាំទ្រកំណែទម្រង់ដ៏មានស្ថិរភាពនៅក្នុងអំណាចនោះ វាអាចទៅរួច ដែលបន្តិចម្ដងៗពួកគេអាចព្យាយាមដោះស្រាយបញ្ហាមួយចំនួនដែលប្រទេសថៃកំពុងប្រឈម។ ប៉ុន្តែទាល់តែអ្នកទទួលបានស្ថិរភាពនយោបាយ ដែលវានឹងពិបាកកើតឡើងខ្លាំងណាស់»។

រដ្ឋប្រហារយោធាម្តងហើយម្តងទៀត និងរដ្ឋាភិបាលស៊ីវិលដែលមានអាយុកាលខ្លី ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក បានធ្វើឲ្យការធ្វើផែនការរយៈពេលវែងស្ទើរតែមិនអាចទៅរួច។ ការណ៍នោះបានធ្វើឲ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញ និងទេសចរណ៍ ដែលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចពីមុន តែឥឡូវនេះកំពុងធ្លាក់ចុះ ខណៈដែលគ្មានឧស្សាហកម្មថ្មីណាមួយត្រៀមជំនួសវិស័យទាំងនេះឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm