ជនវាយប្រហារក្លែងខ្លួនធ្វើជាគ្រូគង្វាល មុនការវាយប្រហារសម្លាប់មនុស្ស ១៧០នាក់នៅនីហ្សេរីយ៉ា

2026/02/07 12:32:58 am        62

អ្នកស្រុករស់នៅក្នុងភូមិ Woro ស្ថិតក្នុងរដ្ឋ Kwara របស់ប្រទេសនីហ្សេរីយ៉ា បន្តបញ្ចុះសាកសពជនរងគ្រោះរយៈពេល ៣ថ្ងៃ ក្រោយក្រុមសកម្មប្រយុទ្ធជីហាដសង្ស័យ សម្លាប់មនុស្សយ៉ាងហោច ១៧០នាក់ នៅក្នុងការសម្លាប់រង្គាលមួយដែលបានចាប់ផ្តើមឡើងជាមួយនឹងការក្លែងខ្លួនធ្វើជាគ្រូគង្វាល ។

លោក Muhammed Abdulkareem គឺជាអ្នកស្រុកមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មូលហេតុដែលពួកគេនិយាយថា ពួកគេមកទីនេះក្នុងនាមជាគ្រូគង្វាល គឺជាដើមចមដែលធ្វើឲ្យមានមនុស្សស្លាប់ និងមនុស្សរងរបួសច្រើនបែបនេះ ។

លោក Muhammadu Muhammad ជាអ្នកស្រុកមួយរូបទៀតនៅរដ្ឋ Kwara និយាយថា លោកបានបាត់បង់កូនបីនាក់នៅក្នុងការវាយប្រហារនោះ។ លោកនិយាយថា លោកមិនអាចពន្យល់បានទេពីការឈឺចាប់ដែលលោកមាន ព្រោះលោកមិនអាចជួបកូនទាំងបីនាក់របស់លោកបានទៀតទេ ។ 

ក្រុមអ្នកស្រុកនិយាយថា អ្នកវាយប្រហារគឺជាអ្នកប្រកាន់តឹងខាងសាសនា ដែលបានផ្សព្វផ្សាយសាសនាជាយូរមកហើយនៅក្នុងភូមិ ដោយជំរុញឲ្យអ្នកស្រុកក្នុងតំបន់បោះបង់ចោលរដ្ឋនៅនីហ្សេរីយ៉ាមួយនេះ ។

ពួកគេនិយាយទៀតថា អ្នករាល់គ្នាដែលពួកគេបានជួប គឺពួកគេបាញ់សម្លាប់ចោល មានតែស្រ្តីទេដែលរួចផុតពីការបាញ់សម្លាប់ ប៉ុន្តែបើសិនជាបុរស មិនសំខាន់ថាអ្នកជាមនុស្សពេញវ័យ ឬមិនពេញវ័យនោះទេ គឺពួកគេសម្លាប់ចោលទាំងអស់ ។

ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មកាលពីថ្ងៃអង្គារ នៅប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោច ១៧០នាក់ ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        16
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm