ការប៉ះទង្គិចគ្នាកាន់តែខ្លាំងក្លានៅតំបន់ភាគខាងកើតកុងហ្គោ បង្កភាពលំបាកដល់ការសម្របសម្រួលរបស់អាមេរិក

2026/02/07 01:14:21 am        59

គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យក្រុង Fizi ដែលជាទីក្រុងខ្ពស់រាបស្ថិតនៅខេត្តភាគខាងកើត Kivu របស់កុងហ្គោ បានប្រញាប់បញាល់នាំទាហានរងរបួសម្នាក់ទៅវះកាត់ ក្រោយរូបលោករងរបួសជើង ។

លោក Mitterand Pumwanza Ibemo ត្រូវបានគេបាញ់ត្រូវជើងទាំងសងខាង នៅតំបន់ជួរមុខ ស្ថិតនៅភាគខាងជើងទីក្រុង Fizi ជាទីដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើងរយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ រវាងកងទ័ពកុងហ្គោ និងក្រុមឧទ្ទាម ។

ការប្រយុទ្ធគ្នានៅតែខ្លាំងក្លាដដែលក្នុងតំបន់ភាគខាងកើតកុងហ្គោ ធ្វើឲ្យកិច្ចខិតខំកាន់តែស្មុគស្មាញដោយរដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump ក្នុងការនាំមកនូវសន្តិភាព ក៏ដូចជាការវិនិយោគរ៉ែរបស់លោកខាងលិចនៅតំបន់មួយនេះ ។

នៅដើមសប្តាហ៍នេះ ក្រុមឧទ្ទាម M23 បាននិយាយពីការវាយប្រហារយានដ្រូនលើអាកាសយានដ្ឋាន Kisangani ដែលមានចម្ងាយរាប់រយគ.មពីជួរមុខ ជាការសងសឹកចំពោះការវាយប្រហារតាមច្រកអាកាសរបស់រដ្ឋាភិបាលលើភូមិដ្ឋានប្រជាពលរដ្ឋនៅខេត្ត South Kivu ។

ខណៈពេលនោះដែរ ចំនួនគ្រោះថ្នាក់ចេះតែបន្តកើនឡើង ។ មន្ទីរពេទ្យនៅទីក្រុង Fizi ដែលគាំទ្រដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ កំពុងព្យាបាលអ្នកជំងឺរងរបួស ១១៥នាក់ ។

លោកវេជ្ជបណ្ឌិត Richard Lwandja ដែលជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យក្រុង Fizi និយាយថា ភាគច្រើននៃអ្នកជំងឺរបស់ពួកយើង មានរបួសអវៈយវៈ ពេលដែលពួកគេមកដល់ របួសរបស់ពួកគេបានក្លាយរួចទៅហើយ ដោយសារមន្ទីរពេទ្យមានចំនួនកំណត់នៅជួរមុខ ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាម M23 បានបើកការវាយប្រហារដូចផ្លេកបន្ទោរបស់ពួកគេកាលពីដើមឆ្នាំមុន ហើយក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ពួកគេដណ្តើមកាន់កាប់ទីក្រុង Bukavu ដែលជារដ្ឋធានីខេត្ត South Kivu មុនពេលរុលចូលទៅតំបន់ភាគខាងត្បូងម្តងទៀត កាលពីខែធ្នូ ដើម្បីគ្រប់គ្រងបានមួយរយៈពេលទីក្រុង Uvira ស្ថិតនៅជាប់ព្រំដែនប្រទេសប៊ូរុនឌី ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm