ព្យុះច្រើនទៀតនឹងទៅសល់ ខណៈព្យុះ Leonardo ធ្វើឲ្យទឹកទន្លេឡើងខ្លាំង នៅអេស្ប៉ាញ និងព័រទុយហ្គាល់

2026/02/07 01:20:49 am        62

អាជ្ញាធរនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បានជម្លៀសមនុស្សចេញពីតំបន់លំនៅឋាន ដោយសារបារម្ភថា ទឹកទន្លេដ៏ធំមួយ អាចឡើងហូរហៀរ ហើយនាថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានព្រមានអំពីការមានបំណាក់ដីដែលបណ្តាលមកពីបាក់ស្រទាប់ដីនៅក្រោមទឹក បន្ទាប់ពីព្យុះ Leonardo បានបោកបក់លើឧបទ្វីបអាយបឺរៀន (Iberian Peninsula)។

មនុស្សជាង ៧.០០០នាក់ ត្រូវបានជំរុញឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់ Andalusia រហូតមកដល់ពេលនេះ ស្របពេលមានព្យុះឈ្មោះ «ព្យុះរថភ្លើង» (Storm Train) ដែលជាព្យុះច្រើនកើតជាប់ៗគ្នា បានបោកបក់លើប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ ដោយនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ជាមួយគ្នានេះ ទីភ្នាក់ងារអាកាសធាតុរដ្ឋ AEMET បានព្រមានថា ព្យុះមួយទៀតឈ្មោះ Marta នឹងវាយប្រហារឧបទ្វីបនេះ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាងមុន។ តំបន់លំនៅឋានជាច្រើន នៅជិតទន្លេ Guadalquivir ក្នុងខេត្ត Cordoba របស់អេស្ប៉ាញ ត្រូវបានជម្លៀសចេញពេញមួយយប់ ដោយសារកម្រិតទឹកឡើងកាន់តែខ្លាំង។

ហើយជាមួយគ្នានេះប្រជាជនប្រមាណ ១.៥០០នាក់នៃភូមិ Grazalema ដែលជាភូមិភ្នំដ៏ពេញនិយម សម្រាប់អ្នកដើរលេងថ្មើរជើង ក៏ត្រូវបានជម្លៀសចេញផងដែរ ខណៈដែលទឹកបានហូរកាត់ជញ្ជាំងជ្រាបចូលផ្ទះ និងហូរចុះទៅតាមដងផ្លូវក្រាលថ្មចោតៗ។

នៅក្នុងទីក្រុងធំទី២ របស់ព័រទុយហ្គាល់ គឺ Porto ទឹកទន្លេ Douro បានឡើងហូរហៀរ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ដែលបណ្តាលឲ្យមានទឹកជន់លិចតិចតួច នៅតាមផ្លូវតូចៗនៃមាត់ទន្លេ។ នៅភាគខាងត្បូងនៃប្រទេសនេះ តំបន់ជាច្រើននៃទីក្រុង Alcacer do Sal ក្បែរទន្លេ Sado នៅតែលិចទឹកដោយផ្នែក ដែលជាថ្ងៃទី៣ ជាប់គ្នា។ លោកនាយករដ្ឋមន្ត្រី Luis Montenegro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោក បានពង្រីកស្ថានភាពគ្រោះមហន្តរាយ នៅក្នុងក្រុងចំនួន ៦៩ រហូតដល់ពាក់កណ្តាលខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm