ក្រសួងសាធារណការ និងដឹកជញ្ជូន រកថវិកា បានជាង ២៩លានដុល្លារពីរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន

2026/02/07 02:23:42 am        190

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺក្រសួងបានរកថវិកាបានជាង២៩លានដុល្លារពីរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួនកើនឡើង ៤៣,១០% ។

ឯកឧត្តម ត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើតកម្រងសេវាថ្មីៗ និងការធ្វើទំនើបកម្មបន្ថែមទៀតលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយក្នុងនោះ បានចុះបញ្ជីយានយន្ដប្រមាណ៥២ម៉ឺនគ្រឿង(ទោចក្រយានយន្តប្រមាណ ៤២ម៉ឺន ៩ពាន់គ្រឿង និងរថយន្ដគ្រប់ប្រភេទប្រមាណ ៩ម៉ឺន៣ពាន់គ្រឿង) កើនឡើង ២៦,៤៦% ធៀបនឹងឆ្នាំ២០២៤, រថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួនប្រមាណ ៥ម៉ឺន ៦ពាន់គ្រឿង ទទួលបានចំណូលសរុបជាង ២៩លានដុល្លារអាម៉េរិក កើនឡើង ៤៣,១០%, និងយានយន្ត អគ្គិសនី(EV) ប្រមាណ ៧ពាន់ ៩រយគ្រឿង កើនឡើង ១២៧% ហើយក្រសួងបានចេញបណ្ណបើកបរប្រមាណ ១២ម៉ឺន៥ពាន់បណ្ណ ក្នុងនោះទោចក្រយានយន្តប្រមាណ ១ម៉ឺន ៤ពាន់បណ្ណ និងរថយន្ដប្រមាណ១១ម៉ឺន ១ពាន់បណ្ណកើនឡើង ១២,៨៦% និងផ្តល់លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស ប្រមាណ ៧ម៉ឺនគ្រឿង ថយចុះ ១០,៩២% ធៀបនឹងឆ្នាំ២០២៤ ក្រៅពីនេះបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ប្រមាណ ៤៦ម៉ឺនគ្រឿង ថយចុះ ១,៤៨%, ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រមាណ ៣លានគ្រឿង កើនឡើង ៨,៦១% និងពិន័យប្រមាណជិត ១ពាន់ ៣រយគ្រឿង ថយចុះ ២៨,៤៥%, យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសប្រមាណ ៤ម៉ឺនគ្រឿង ថយចុះ ២៧,៧១%, និងរកឃើញយានយន្តខុសលក្ខណៈបច្ចេកទេសប្រមាណ ៨ពាន់ ៤រយគ្រឿង ថយចុះ ៤៥,២២%។

 ក្នុងពិធីបិទសន្និបាតនេះដែរ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់     សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាក្រកម្ពុជា ក៏បានកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដែលបានខិតខំគ្រប់បែបយ៉ាង និងទទួលបានសមិទ្ធិផលជាច្រើនសម្រាប់ប្រទេសជាតិ ហើយឯកឧត្តមសង្ឃឹម និងជឿជាក់ថា តាមរយៈក្រសួងមួយនេះ នឹងជួយធ្វើឱ្យសមិទ្ធិផលជាច្រើនទៀត នឹងលេចរូបរាងនៅពេលខាងមុខ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា៕

ផលិត គង់ រ៉េន

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        214
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm