Chelsea និង Villarreal ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ UEFA Champions League

2022/03/17 06:51:05 pm        341

​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ UEFA Champions League រកឃើញ ៨ក្រុម​ឡើង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ក្រោយ Chelsea និង Villarreal រកបាន​ជ័យជំនះ​រៀងខ្លួន​យប់មិញ​។ ​​តោ​ខៀវ Chelsea ដែល​យកឈ្នះ​ជើងឯក​បារាំង Lille ២-០ កាលពី​ជើង​ទី ១ នៅ​ទីក្រុង​ឡុង​ដ៍​នោះបាន​បន្ត​យកឈ្នះ​នៅ​ទឹកដី​បារាំង ២-១ ទៀត​។

​​ខ្សែប្រយុទ្ធ​ទួរគី Burak Yilmaz រកបាន​គ្រាប់​នាំមុខ​មុន​ឱ្យ Lille នៅ​នាទី​ទី ៣៨ ដោយ​បាល់​ពិន័យ ១១ម៉ែត្រផ្តល់​ក្តីសង្ឃឹម​ខ្លះ​មកវិញ​។ ​​យ៉ាងណាក្តី Christian Pulisic តាម​ស្មើ​វិញ​មុន​ចប់​វគ្គ​ទី ១ នៅ​នាទី​ទី ៤៥+៣ មុនពេល​ដែល Azpilicueta ជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​នៅ​វគ្គ​ទី ២ ឱ្យ Chelsea យកឈ្នះ​នៅ​ទឹកដី Lille ២-១ និង​សរុប​ទាំងពីរ​ជើង ៤-១​។ ​​ចំណែក​មួយគូ​ទៀត​យប់មិញ​ជើងឯក Europa League, Villarreal បាន​យកឈ្នះ​ក្រុម​យក្ស​អ៊ីតាលី Juventus ៣-០ នៅ​ទីក្រុង Turin​។ ​ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ កាលពី​ជើង​ទី ១ នៅ​ទឹកដី​អេ​ស្ប៉ា​ញ តែ​ត្រលប់​មកកាន់​ទឹកដី​អ៊ីតាលី​វិញ គ្រប់យ៉ាង​ក្រឡាប់ចាក់​នៅពេល​ការប្រកួត​នៅសល់ ១២នាទី​ទៀត​ចប់​។

​​Gerard Moreno ជា​អ្នក​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នាំមុខ​ឱ្យ Villarreal នៅ​នាទី​ទី ៧៨ ក្រោយ​កំហុស​របស់ Daniele Rugani មុន​ពេលដែល​ខ្សែការពារ Pau Torres បន្ថែម​គ្រាប់​ទី​ពីរ​បញ្ចប់​ក្តីសង្ឃឹម​របស់ Juventus ហើយក៏​មិនទាន់​អស់​ទៀត Arnaud Danjuma ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​ឱ្យ Villarreal នៅ​នាទី​ទី ៩០+២ យកឈ្នះ Juventus ជើង​ទី ២ នេះ ៣-០ និង​សរុប​ទាំងពីរ​ជើង ៤-១​។ ​​ដូច្នេះ​វគ្គ ៨ ក្រុម​ចុងក្រោយ​រកឃើញ​អស់ហើយ​រួមមាន Villarreal, Chelsea, Manchester City, Liverpool, Atletico Madrid, Real Madrid, Bayern Munich និង Benfica ខណៈ​ការចាប់ឆ្នោត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm