មន្រ្ដីជាន់ខ្ពស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ជំរុញអតីតយុទ្ធជនធ្វើកសិកម្ម និងចិញ្ចឹមសត្វដើម្បីបង្កើនចំណូលជីវភាពប្រចាំថ្ងៃ

2026/02/07 04:00:54 pm        275

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដែលទើបចូលទៅរស់នៅផ្ទះ ជាអំណោយថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានអញ្ជើញចុះពិនិត្យអណ្តូងទឹកចំនួន ១២៥អណ្តូង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជនបានខិតខំរៀបចំដោយការចាក់ដីបំពេញជុំវិញផ្ទះ និងព្រមទាំងបានចាប់ផ្តើមដាំដុះដំណាំហូបផ្លែជាបណ្តើរៗ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានក្លាយជាភូមិគំរូដែលបានលើកស្ទួយ និងកែប្រែជីវភាពរស់នៅជូនអតីតយុទ្ធជនជាច្រើនរយគ្រួសារឱ្យមានភាពប្រសើរជាងមុន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការធ្វើកសិកម្ម និងការចិញ្ចឹមសត្វ គឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត។

ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទន្ទឹមនឹងរាជរដ្ឋាភិបាលតែងតែចាត់ទុកវីរភាពរបស់វីរកងទ័ព គឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិ និងប្រជាជន។

ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំផែនការសកម្មភាព ដោយការចុះពិនិត្យផ្ទាល់ ក្នុងការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលនេះជាបេសកកម្មចម្បងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញដល់អតីតយុទ្ធជនឱ្យរៀបចំដីសម្បទានសង្គមកិច្ច ដោយធ្វើការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមជាដើម ដើម្បីបង្កើនចំណូលជីវភាពប្រចាំថ្ងៃ។

សូមជម្រាបថា បន្ទាប់ពីចុះពិនិត្យស្ថានភាពរស់នៅ និងអណ្តូងទឹក, ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងការធ្វើកសិកម្មដែលមានសក្តានុពលក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm