ទាហានឈ្លានពានថៃបន្តយកទូកុងតឺន័រមកដាក់បិទផ្លូវក្នុងភូមិប្រជាពលរដ្ឋខ្មែរ នៅថ្មដា ខេត្តពោធិ៍សាត់ បើទោះ​បីជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី

2026/02/07 06:14:42 pm        555

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាហានឈ្លានពានថៃ បាន​បន្ត​យក​ទូកុង​តឺន័រ​មក​ដាក់​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៥៥ ព័ទ្ធយកដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់​ពី​បាន​រាយ​បន្លា​លួស​នាពេលកន្លងមក ខណៈទង្វើនេះជាអំពើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​នូវ​កិច្ច​ព្រម​ព្រៀង ​និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គ​ការ​សហ​ប្រជា​ជាតិ ​និងធម្មនុញ្ញអាស៊ាននោះឡើយ។

សូមបញ្ជាក់ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លង ទៅ​ទាហានឈ្លានពានថៃ បានយកបន្លាលួស និងទូកុងតឺន័របិទផ្លូវលើទឹកដីខ្មែរជាច្រើនកន្លែង ហើយ​ថែម​ទាំង​លួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរស្លូតត្រង់ផងដែរ ដោយ​ក្បត់​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​លើ​នេះ ​និងកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី៧ ខែកុម្ភៈ​នេះ​ទាហាន​ឈ្លាន​ពាន​ថៃ​បាន​បន្ត​យក​ទូ កុងតឹន័រចំនួន ៥០ទូ បន្ថែម​ទៀត​មក​ដាក់​ពាំង​ផ្លូវ​លើ​ដែន​អធិប​តេយ្យ​ក​ម្ពុជា ស្ថិតនៅតំបន់ថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ បើ​ទោះ​បី​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ បានចេ​ញ​លិខិត​តវ៉ា​ជា​បន្ត​បន្ទា​ប់ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​កំរោល​ចូល​ពីសំណាក់ទាហានឈ្លានពានថៃ និងតែងតែបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ពី​គោល​ជំហរ​របស់​ខ្លួនក្នុ​ងកា​រអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, កិច្ចព្រមព្រៀងនានា ហើយមិន​តែ​ប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដាច់​ខាត​មិន​ទទួល​ស្គាល់​ការ​កែប្រែ​ខ្សែព្រំ​ដែន​ណា​មួយ​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​នោះឡើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm