សម្ដេចតេជោ៖ ពីឆ្នាំ២០១៩ ម្ដាយនិងកុមារជាង២៥ម៉ឺននាក់ ទទួលប្រាក់ឧបត្ថម្ភ

2022/03/17 06:58:33 pm        481

ព្រែវែង៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២១៩មក មានម្ដាយដែលជាស្ត្រីក្រីក្រ និងកុមារប្រមាណជាង ២៥ម៉ឺននាក់ បានទទួលនូវសេវាឧបត្ថម្ភសាច់​ប្រាក់​ពីរាជរដ្ឋាភិបាល​ ចាប់ពីមានផ្ទៃពោះ​ រហូតដល់កូនអាយុ២ឆ្នាំ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “ភូមិកុមារ SOS” ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនត្រឹម​តែយកចិត្តទុកដាក់​លើ​កុមារ​ដែលបានកើតឡើង ​និងត្រូវគេបោះបង់ចោលយកទៅថែទាំប៉ុណ្ណោះទេ ​ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់ទៅលើស្ត្រីក្រីក្រ នៅពេលចាប់ផ្ដើមមាន​ផ្ទៃពោះ ដោយ​មាន​ការ​ជួយឧបត្ថម្ភ ​ដែលនេះ​ជាកម្មវិធីអចិន្ត្រៃយ៍​ និងខិតខំធ្វើបន្ត ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការឧបត្ថម្ភនេះ គឺអនុវត្តនៅមុនពេលឆ្លងទន្លេត្រូវ​ឧបត្ថម្ភ​ចំនួន៤ដង ដើម្បីឲ្យពួកគេទៅទទួលយកនូវសេវានៃការទៅ​ពិនិត្យផ្ទៃពោះ ខណៈដែលការ​ឧបត្ថម្ភបែបនេះ​ នៅតាមផ្សេងៗជាច្រើនទៀត ​នៅមិនទាន់មាននៅឡើយ ។

សម្ដេចតេជោ បានបន្ថែមថា រាជរដ្ឋាភិបាលនឹងបង្កើនប្រាក់ឧបត្ថម្ភបន្ថែមទៀត ​ដល់កម្មវិធីនេះ នៅ​ពេលសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ​ដើម្បីឲ្យម្ដាយ​ និងកុមារ បានទទួលការថែទាំពីរាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាចប្រាក់ដំបូង​ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ លើគ្រួសារក្រីក្រ ​ក្នុងក្របខ័ណ្ឌគោលនយោបាយ​គាំពា​សង្គម ចាប់​តាំងពីថ្ងៃមិថុនា ឆ្នាំ២០១៩ ៕អត្ថបទ៖ បាន​ សុខ​រិទ្ធ​


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm