ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងពីរ

2026/02/07 08:20:55 pm        318

ក្នុងស្មារតីពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភាកម្ពុជា និងវៀតណាម បានប្រកាសបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិតអោយកាន់តែសកម្មឡើងថែមទៀតដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាជនទំាងសងខាងឱ្យបានច្រើន។

 

នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នាលើផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតផលប្រយោជន៍រួមថ្មីៗឱ្យគ្នាទៅវិញទៅមក។

 ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋភាទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី បន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងចែករំលែកបទពិសោធន៍ការងារនីតិប្បញ្ញត្តិ ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់ក្រុមមិត្តភាពសភា សមាជិកសភាស្ត្រី និងសមាជិកសភា វ័យក្មេង និងកិច្ចសហប្រតិបត្តិការក្របខណ្ឌអគ្គលេខាធិការដ្ឋានដូចជាការពង្រឹងសមត្ថភាពមន្រ្តីរាជការ ដើម្បីគាំទ្រដល់ការងារបច្ចេកទេស និងការបម្រើសេវាជូនតំណាងរាស្រ្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ត្រិន ថាញ់មិន បានអះអាងជាថ្មីនូវជំហរគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា។ កិច្ចសហការនេះមានគោលដៅការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានប្តេជ្ញារួមគ្នាជំរុញនិងអនុវត្តនូវ កិច្ចព្រមព្រៀងទំាងឡាយណាដែលរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយឱ្យមានលទ្ធផលជាទីមោទនដើម្បីបម្រើផលប្រយោជន៍ប្រទេសទំាងពីរ គោលដៅចម្បងគឺធានាឱ្យបាននូវការលើកកម្ពស់ជីវភាពរស់នៅ និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

 

កិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរ មិនត្រឹមតែជាស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋដែលជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិនិងសន្តិសុខ ជាដើម។ ជាការកត់សម្គាល់ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានរំលេចផងដែរពីកិច្ចសហការក្នុងការ "ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ" ដែលជាផ្នែកមួយនៃកិច្ចការពារសន្តិសុខ និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីកុំឱ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អកន្លងមក។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ ឱ្យស្វែងយល់ពីគ្នា ពីទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm