ក្រុមឃ្លាំមើលសិទ្ធិមនុស្ស៖ អ៊ីស្រាអែលបង្កើនការលុកលុយដោយថ្មើរជើង នៅភាគខាងត្បូងស៊ីរី

2026/02/07 08:58:54 pm        71

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ីស្រាអែល បានបង្កើនលុកលុយដោយថ្មើរជើងចូលទៅក្នុងភាគខាងត្បូងស៊ីរី ចាប់តាំងពីដើមខែកុម្ភៈមក ដោយធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល និងតំបន់កសិកម្ម នៅក្នុងខេត្ត Quneitra និង Daraa។ 

យោងតាមក្រុមឃ្លាំមើលនេះ បានឲ្យដឹងថា ការឈ្លានពានរបស់អ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ៨លើក ត្រូវបានកត់ត្រា នៅចន្លោះថ្ងៃទី ០១ ខែកុម្ភៈ និងថ្ងៃទី ០៥ ខែកុម្ភៈ ដែលពាក់ព័ន្ធនឹងរថពាសដែក រថក្រោះ និងប៉ុស្តិ៍ត្រួតពិនិត្យយោធាបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅក្នុងទឹកដីស៊ីរី។

ប្រតិបត្តិការទាំងនោះ ត្រូវបានគេរាយការណ៍ថា រួមមានការឆែកឆេរផ្ទះជនស៊ីវិល ការឃាត់ខ្លួនរយៈពេលខ្លី ការរុះរើដីស្រែចម្ការ និងការរឹតបន្តឹងការធ្វើដំណើរនៅក្នុងស្រុក ជាពិសេសប៉ះពាល់ដល់កសិករ អ្នកគង្វាលចៀម និងអ្នកស្រុកនៅជិតតំបន់ទ្រនាប់។

ក្រុមឃ្លាំមើលបាននិយាយថា ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅថ្ងៃទី ០៥ ខែកុម្ភៈ ជាមួយនឹងក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួននៅក្នុងភូមិ Ruwaihina ដែលជោគវាសនារបស់ក្មេងជំទង់នេះ នៅតែមិនច្បាស់លាស់ នៅពេលរាយការណ៍។

ក្រុមនេះបានបន្ថែមថា ការឈ្លានពានទាំងនេះ គឺជាការរំលោភលើអធិបតេយ្យភាពស៊ីរីជាបន្តបន្ទាប់ ដែលបានបង្កើនភាពតានតឹង និងរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក នៅភាគខាងត្បូងស៊ីរី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        28
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm