អាមេរិកមានគម្រោងរៀចំកិច្ចប្រជុំសម្រាប់ «ក្រុមប្រឹក្សាសន្តិភាព» ហ្កាហ្សា នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែកុម្ភៈ

2026/02/07 09:38:04 pm        108

ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងអ្នកការទូតមកពីប្រទេសចំនួន ៤ ដែលជាសមាជិកក្រុមប្រឹក្សានេះ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសុក្រថា សេតវិមានមានគម្រោងរៀបចំកិច្ចប្រជុំលើកដំបូងសម្រាប់ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទាក់ទងនឹងតំបន់ហ្កាហ្សា នៅថ្ងៃទី ១៩ ខែកុម្ភៈ។  

ផែនការសម្រាប់កិច្ចប្រជុំ ដែលនឹងជាសន្និសីទរៃអង្គាសថវិកាសម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញផងដែរនោះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយនៅតែអាចផ្លាស់ប្តូរបាន។ នេះបើយោងតាមរបាយការណ៍របស់កាសែត Axios។

របាយការណ៍ បានបន្ថែមថា កិច្ចប្រជុំនេះ ត្រូវបានគ្រោងនឹងធ្វើឡើង នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេ  រិក នៅទីក្រុងវ៉ាស៊ីនតោន ដោយកត់សម្គាល់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គ្រោងនឹងជួបជាមួយលោក ត្រាំ នៅសេតវិមាន នៅថ្ងៃទី១៨ ខែកុម្ភៈ មួយថ្ងៃមុនកិច្ចប្រជុំដែលបានគ្រោងទុក។

សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

នាចុងខែមករា លោក ត្រាំ បានបង្កើតក្រុមប្រឹក្សាដែលលោកនឹងធ្វើជាប្រធាន ហើយដែលលោកនិយាយថានឹងមានគោលបំណងដោះស្រាយជម្លោះសកល ដែលនាំឲ្យអ្នកជំនាញជាច្រើនមានការព្រួយបារម្ភថា ក្រុមប្រឹក្សាបែបនេះ អាចធ្វើឲ្យអង្គការសហប្រជាជាតិចុះខ្សោយ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm       
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm