ប្រតិបត្តិករបណ្តាញអគ្គិសនីរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍នេះថា «ការវាយប្រហារទ្រង់ទ្រាយធំ» ដោយកងកម្លាំងរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេសនេះ។
រុស្ស៊ីបានបន្តការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាប្រទេសទាំងពីរ កំពុងធ្វើការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជិត ៤ឆ្នាំនេះ ក៏ដោយ។

មន្ត្រីអ៊ុយក្រែន បានចោទប្រកាន់ទីក្រុងមូស្គូថា បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលដោយចេតនា ដោយបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី ដែលបានធ្វើឲ្យមនុស្សរាប់រយរាប់ពាន់នាក់គ្មានភ្លើងបំភ្លឺ ឬកម្តៅក្នុងសីតុណ្ហភាពទាបជាងសូន្យ។
ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បាននិយាយនៅថ្ងៃសៅរ៍នេះថា៖«រុស្ស៊ីកំពុងធ្វើការវាយប្រហារដ៏ធំមួយទៀតទៅលើទីតាំងបណ្តាញថាមពលអ៊ុយក្រែន»៕
